អត្ថប្រយោជន៍ជាច្រើននៃបាយដំណើបខ្មៅចំពោះសុខភាព ដែលមនុស្សគ្រប់គ្នាមិនគួរមើលរំលង!

អង្ករដំណើបមានពណ៌ខ្មៅគឺជាអង្ករមរតកពីបុរាណកាលមក ដែលមានដើមកំណើតនៅតំបន់អាស៊ី ហើយការដាំដុះរបស់វាគឺមានតាំងពី ២៥០០ឆ្នាំ មុនគ.ស មកម្ល៉េះ។ នៅពេលដែលវានៅឆៅគ្រាប់ធញ្ញជាតិរបស់វាមានពណ៌ខ្មៅស្រអាប់ ប៉ុន្តែបន្ទាប់ពីវាត្រូវបានចម្អិនឆ្អិន នោះវានឹងប្រែទៅជាពណ៌ស្វាយដែលគេហៅថាបាយដំណើប។ ស្រូវដំណើបគឺជាដំណាំពិបាកដាំ ហើយប្រហែលជាមិនសូវមានអ្នកដាំដំណាំស្រូវដំណើបនេះច្រើនប៉ុន្មាននោះទេ។ ហើយអត្ថបទខាងក្រោមនេះនឹងបង្ហាញពីគុណប្រយោជន៍ជាច្រើននៃបាយដំណើបពណ៌ខ្មៅចំពោះសុខភាព !

A1

១.សារធាតុប្រឆាំងអុកស៊ីតកម្មប្រឆាំងជំងឺមហារីក

ពណ៌ខ្មៅ ឬ ស្វាយ ត្រូវបានបង្កើតឡើងដោយសារជាតិ flavonoid ហៅថាសារធាតុពណ៌ anthocyanin ។ យោងតាមការសិក្សាស្រាវជ្រាវមួយបានរកឃើញថា បាយដំណើបពណ៌ខ្មៅគឺអាចការពារអ្នកបរិភោគពីជំងឺមហារីក ទឹកនោមផ្អែម ជំងឺធាត់ និង ជំងឺបេះដូងជាដើម។

A2

២.មានផ្ទុកជាតិសរសៃជួយសម្រកទម្ងន់

បាយដំណើបពណ៌ខ្មៅមានសភាពស្អិតនេះគឺមានផ្ទុកនូវជាតិសរសៃខ្ពស់ក៏ដូចជាមានរសជាតិឆ្ងាញ់ផងដែរ។ ហើយជាតិសរសៃគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ចលនាពោះវៀន និង សុខភាពទាំងមូល ម្យ៉ាងវិញទៀតវាក៏អាចជួយសម្រកទម្ងន់ បញ្ចុះកូឡេស្តេរ៉ុល និង សម្ពាធឈាមផងដែរ។

A3

៣.ប្រូតេអ៊ីនជួយអោយឆ្អឹងរឹងមាំ

បាយដំណើបពណ៌ខ្មៅ គឺជាប្រភពប្រូតេអ៊ីនដ៏ល្អបំផុតចំពោះរបបអាហារប្រចាំថ្ងៃរបស់អ្នក ហើយប្រូតេអ៊ីននោះគឺអាចជួយកាត់បន្ថយការបាត់បង់សាច់ដុំ ដោយជួយរាងកាយបង្កើត និង ជួសជុលជាលិកាសាច់ដុំ។ មួយវិញទៀត វាក៏ជួយដល់ការលូតលាស់កោសិកា និង ធ្វើឱ្យឆ្អឹងរឹងមាំ។


A4

៤.ជួយបង្កើតកោសិកាឈាម

បាយដំណើបពណ៌ខ្មៅគឺជាប្រភពដ៏សំខាន់នៃជាតិដែក ព្រោះវាគឺជាសារធាតុរ៉ែដែលចាំបាច់សម្រាប់ជួយបង្កើតកោសិកាឈាមក្រហម និង ដឹកជញ្ជូនអុកស៊ីសែន។ ហើយវាក៏គាំទ្រដល់ការបញ្ជូនសរសៃប្រសាទដែលគ្រប់គ្រងចលនារាងកាយទាំងមូលផងដែរ។ ដូច្នេះបើសិនជាអ្នកគ្មានជាតិដែកគ្រប់គ្រាន់ទេ នោះវានឹងបង្កអោយមានភាពស្លេកស្លាំងជាក់ជាមិនខាន។

A5

៥.ជួយបង្កើនប្រព័ន្ធភាពស៊ាំ

ចំពោះរាងកាយរបស់មនុស្សគ្រប់រូប គឺត្រូវការជាចាំបាច់ជាមួយនឹងប្រព័ន្ធភាពស៊ាំដើម្បីប្រឆាំងនឹងជំងឺផ្សេងៗ។ ហើយប្រព័ន្ធភាពស៊ាំទាំងនោះគឺកើតឡើងដោយសារតែការបរិភោគអាហារមានផ្ទុកសារធាតុ និង វីតាមីនល្អៗ ដូច្នេះបាយដំណើបពណ៌ខ្មៅគឺជាជម្រើសដ៏ល្អមួយ។ ព្រោះបាយដំណើបពណ៌ខ្មៅគឺសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនមុខ ដែលអាចជួយអោយរាងកាយរបស់អ្នកកាន់តែរឹងមាំ និង មានសុខភាពល្អ៕

A6

 

ប្រភព ៖ បរទេស