មូលហេតុសំខាន់ៗ ដែលនាំឲ្យអ្នកភ្លេចភ្លាំងច្រើនទាំងនៅវ័យក្មេង!

ការភ្លេចភ្លាំងគឺតែងតែកើតមានឡើងចំពោះមនុស្សចាស់អាយុពី៥០ក្រាស់ឡើងទៅ ដោយសារតែការប្រែប្រួលនៃខួរក្បាល។ ប៉ុន្តែយ៉ាងណាមិញ អ្នកខ្លះគឺនៅក្មេងនៅឡើយទេ តែបែរជាពូកែភ្លេចច្រើនដូចជាមនុស្សចាស់អញ្ចឹង។ ដូចនេះហើយ តោះមកដឹងពីកត្តាចម្បងដែលបណ្តាលអោយការភ្លេចភ្លាំងនេះកើតឡើងចំពោះមនុស្សដែលមានវ័យក្មេង!

A1

១.គេងមិនគ្រប់គ្រាន់

ការគេងមិនគ្រប់គ្រាន់ក៏ជាកត្តាបណ្តាលឲ្យភ្លេចភ្លាំងច្រើនដែរ។ អ្នកខ្លះប្រាកដជាមិនចាប់អារម្មណ៍នោះទេ ហើយតែងតែឆ្ងល់ថាហេតុអ្វីខ្លួនតែងភ្លេចនេះភ្លេចនោះ តាមពិតទៅគឺមកពីគាត់មិនសូវគេង ឬ ចូលគេងយប់ជ្រៅពេកជាដើម។

A2

២.ប្រើប្រាស់ថ្នាំ

ការប្រើប្រាស់ថ្នាំដូចជា Antidepressants ថ្នាំបញ្ចុះសម្ពាធឈាម និង ថ្នាំផ្សេងៗទៀតក៏អាចមានឥទ្ធិពលទៅលើប្រព័ន្ធចងចាំផងដែរ។ ម្យ៉ាងទៀត វានាំឲ្យអ្នកដែលប្រើប្រាស់ពិបាកក្នុងការផ្ចង់អារម្មណ៍ និង ទទួលយកអ្វីថ្មីៗថែមទៀតផង។

A3

៣.ក្រពេញទីរ៉ូអ៊ីត

ប្រសិនបើក្រពេញទីរ៉ូអ៊ីតរបស់អ្នកដំណើរការមិនល្អនោះទេ ដូចនេះវាក៏អាចប៉ះពាល់ដល់ការចងចាំរបស់អ្នកផងដែរ។ ហើយដើម្បីដឹងថាក្រពេញទីរ៉ូអ៊ីតរបស់អ្នកបំពេញតួនាទីបានល្អ ឬ អត់ អ្នកអាចធ្វើតេស្តឈាមដើម្បីពិនិត្យបាន។

A4


៤.សុរា

ការទទូលទានសុរាលើសកំណត់នឹងបណ្តាលឲ្យអ្នកប្រឈមនឹងការបាត់បង់ការចងចាំខ្ពស់។ ទោះបីជាសុរាអាចមានឥទ្ធិពលខ្លាំង ឬ ខ្សោយទៅតាមមនុស្សក៏ដោយ ប៉ុន្តែអ្នកគប្បីបរិភោគក្នុងបរិមាណយ៉ាងតិចពីរកែវសម្រាប់បុរស និង មួយកែវសម្រាប់ស្រ្តីក្នុងមួយថ្ងៃបានហើយ។

A5

៥.ស្រេ្តស និង ថប់បារម្មណ៍

ភាពស្រ្តេស និង ថប់បារម្មណ៍គឺតែងតែរំខានដល់ការផ្ចង់អារម្មណ៍របស់មនុស្សម្នាក់ៗ ដែលវានាំឲ្យលំបាកក្នុងការរក្សាទុកព័ត៌មានថ្មីៗក្នុងខួរក្បាល និង ពិបាកក្នុងការរៀនអ្វីថ្មីៗជាដើម។

A6

៦.ជម្ងឺបាក់ទឹកចិត្ត

រោគសញ្ញានៃមនុស្សដែលកំពុងជួបប្រទះជម្ងឺបាក់ទឹកចិត្តគឺពិបាកក្នុងការផ្ចង់អារម្មណ៍ទៅលើអ្វីមួយ និង ងាយភ្លេចជាខ្លាំង។ ដោយពួកគេបាត់បង់ចំណង់ទៅលើអ្វីៗគ្រប់យ៉ាង ចូលចិត្តនៅឯកោម្នាក់ឯង និង គ្មានអារម្មណ៍ចង់ធ្វើអ្វីទាំងអស់៕

A7

 

ប្រភព ៖ បរទេស