មនុស្សភាគច្រើនតែងតែត្អូញត្អែនៅពេលដែលផ្លូវធ្វើដំណើររបស់ពួកគេមានការខូចខាត ឬ កំពុងតែជួសជុលដែលបង្កអោយមានចរចរណ៍កកស្ទះ។ ប៉ុន្តែបើក្រឡេកមកមើលផ្លូវដ៏តូចក្នុងជំរាលខ្ពស់ៗទាំងអស់នេះវិញ តើពួកគេនឹងមានអារម្មណ៍យ៉ាងណា?
តោះមកទស្សនាផ្លូវធ្វើដំណើរទាំង១០ដែលគ្រោះថ្នាក់ជាងគេនៅលើពិភពលោក!
១.ផ្លូវNorth Yungas ប្រទេសបូលីវី
វាត្រូវបានគេហៅថាជាផ្លូវមរណៈ ដោយមានប្រវែង៦១គីឡូម៉ែត្រ និង គ្មានដែកជារបាំងការពារនោះទេ។ ហើយជាទូទៅគឺមានរថយន្តបើកបរបញ្ច្រាសទិសគ្នា និង បានរអិលធ្លាក់ចុះក្នុងជន្លងភ្នំនេះថែមទៀតផង។
២.ផ្លូវមហាសមុទ្រអាត្លង់ទិក ប្រទេសណ័រវេស
វាជាផ្លូវដែលត្រូវបានគេសង់ភ្ជាប់កាត់៨កោះ និង មានរូបរាងចំណោតកាច់កុងចុះឡើងដើម្បីជៀសវាងទឹករលកសមុទ្របក់បោកយកយានជំនិះចូលទៅក្នុងសមុទ្រ។
៣.ផ្លូវ Fairy Meadow ប្រទេសប៉ាគីស្ថាន
វាមានឈ្មោះពិរោះ ប៉ុន្តែធាតុពិតបែរជាផ្ទុយនឹងឈ្មោះទៅវិញ។ ផ្លូវមួយនេះគឺមានប្រវែង១០គីឡូម៉ែត្រ ដែលឆ្ពោះទៅរកភ្នំខ្ពស់មួយក្នុងពិភពលោកឈ្មោះ Nanga Parbat។
៤.ផ្លូវ Guoliang Tunnel ប្រទេសចិន
វាជាផ្លូវរូងក្រោមភ្នំ ដែលជានិច្ចកាលតែងតែមានដុំថ្មធ្លាក់ពីលើ។
៥.ផ្លូវ James Dalton ប្រទេសអាឡាស្កា
វាជាផ្លូវហាយវេ ដែលពោរពេញទៅដោយទឹកកកដែលគ្រោះបំផុតដោយសារតែពេលធ្វើដំណើរមានដុំទឹកកកខ្ទាតទៅលើរថយន្ត និង មានរណ្តៅទឹកកកថែមទៀតផង ។
៦.ផ្លូវ Pass Of The Dades Gorges ប្រទេសម៉ារ៉ុក
វាជាផ្លូវឆ្លងកាត់ជ្រលងជ្រោះចំណោត ដែលងាយស្រួលធ្វើអោយរថយន្តក្រឡាប់ចូលទៅក្នុងទន្លេណាស់។
៧.ផ្លូវ Pasubio ប្រទេសអ៊ីតាលី
វាជាផ្លូវតូចដែលមានឈ្មោះល្បីល្បាញ ប៉ុន្តែដោយសារតែវាជាផ្លូវគ្រោះថ្នាក់ ហេតុនេះហើយគេមិនអនុញ្ញាតអោយបើកបររថយន្តនោះឡើយ និង តម្រូវអោយអ្នកដំណើរទាំងអស់ជិះកង់ ឬ ដើរជំនួសវិញ។
៨.ផ្លូវ Sichuan-Tibet Highway ប្រទេសចិន
វាជាផ្លូវកោងប្រវែង២៤០០គីឡូម៉ែត្រ ដែលឆ្លងកាត់ទន្លេនូជាំងដែលមានខ្យល់បក៤០គីឡូម៉ែត្រក្នុងមួយម៉ោង។
៩.ផ្លូវ Taroko Gorgeប្រទេសតៃវ៉ាន
Taroko ជាផ្លូវដែលវាយប្រហារដោយរញ្ជួយដី និង ព្យុះទីហ្វុងដែលធ្វើអោយមានកំទេចថ្មធ្លាក់មកពេលធ្វើដំណើរ។
១០.ផ្លូវ Himalayan
វាជាផ្លូវដែលមានសភាពតូច និង ងាយគ្រោះថ្នាក់ដោយរអិលណាស់ ដោយមានរថយន្ត និង ឡានក្រុងជាច្រើនបានក្រឡាប់ធ្លាក់ចុះទៅខាងក្រោម៕
ប្រភព ៖ បរទេស