ប្រិយមិត្តប្រាកដជាបានស្គាល់ហើយថាលោក ទេព រិនដារ៉ូ ជានរណា?
លោក ទេព រិនដារ៉ូ គឺជាតារាជើងចាស់មួយដួងដែលពោរពេញទៅដោយទេពកោសល្យព្រមជាមួយការសម្តែងគ្រប់ទម្រង់តែម្តង។
នាពេលនេះផងដែរ យើងសុំលើកយកចំណុចពិសេសមួយរបស់កំពូលតារាសម្តែង ទេព រិនដារ៉ូ ដែលតារាជំនាន់ក្រោយគួរយកគម្រូតាមផងដែរ។
ចំណុចពិសេសរបស់កំពូលតារាសម្តែង ទេព រិនដារ៉ូ នោះគឺ ប្រសិនបើលោកទទួលការថតពីផលិតកម្មឬក្រុមហ៊ុនណាហើយ គឺលោកតែងតែទៅដល់មុនម៉ោងដែលក្រុមការងារណាត់ជានិច្ច ហើយលោកក៏មិនដែលរអ៊ូ ទោះបីជាឲ្យលោករងចាំយូរក៏ដោយ ព្រោះបើលោកទទួលការថតហើយ ទោះបីជាឲ្យលោករងចាំជាច្រើនម៉ោងទើបដល់ពេលថតក៏លោកអាចរងចាំបានដោយភាពរីករាយ ប៉ុន្តែសូមកុំហួសហេតុពេក។
ហើយចំណុចពិសេសរបស់លោកផងដែរ គឺផ្ទុយស្រលះពីតារាជំនាន់ក្រោយជាច្រើនរូប ដែលចូលចិត្តទៅយឺតម៉ោង ព្រមទាំងរអ៊ូរទាំពេលថត និង ធ្វើការដោយមិនសប្បាយចិត្តប្រសិនបើក្រុមការងារឲ្យរងចាំយូរ។
អត្ថបទដោយ៖ ស្លាបប៉ាកកាមាស