អត្ថប្រយោជន៍នៃចេកខ្ចីចំពោះសុខភាព ដែលអ្នកមិនធ្លាប់ដឹងពីមុនមក!

ជាទូទៅ គេតែងតែទទួលទានចេកទុំ និង មើលរំលងចេកដែលនៅខ្ចី ប៉ុន្តែតាមពិតទៅវាគឺមានអត្ថប្រយោជន៍ជាច្រើនដែលអ្នកមិនធ្លាប់ដឹង។ អ្នកខ្លះអាចនឹងលើកឡើងថា បើវានៅខ្ចីអញ្ចឹងឲ្យញុំាដូចម្តេចទៅ? តាមពិតទៅ គេអាចចម្អិនចេកខ្ចីបានច្រើនបែបច្រើនយ៉ាងណាស់ដែលរួមមានដូចជា៖ ស្ងោរ ចំហុយ ចៀន និង ធ្វើជាចេកឆាបជាដើម។ ហើយខាងក្រោមនេះគឺសុទ្ធតែជាអត្ថប្រយោជន៍ជាច្រើននៃចេកខ្ចីដែលអ្នកគួរតែដឹង!

Banana Fruits On The Banana Tree

១.សម្បូរទៅដោយជាតិ Fiber

ចេកខ្ចីគឺសម្បូរទៅដោយជាតិ Fiber ដែលជួយសម្រួលដល់ក្រពះ ដោយក្នុងនោះចេកខ្ចី១០០ក្រាមស្មើនឹង២.៦ក្រាមនៃ Fiber ដែលអាចជួយបន្ទន់លាមក និង សម្រួលដល់ការរំលាយអាហាររបស់អ្នកអោយបានប្រសើរជាងមុន។ ការបរិភោគអាហារដែលសម្បូរទៅដោយជាតិ Fiber នឹងជួយដល់ការត្រួតពិនិត្យកម្រិតជាតិស្ករក្នុងឈាមឲ្យនៅទាប និង កាត់បន្ថយជាតិកូឡេស្តូរ៉ុលថែមទៀតផង។

A2

២.ល្អសម្រាប់ក្រលៀន

ចេកខ្ចីក៏ដូចទៅនឹងចេកទុំដែរ ព្រោះវាសម្បូរទៅដោយជាតិប៉ូតាស្យូម ដែលមានអត្ថប្រយោជន៍ជំនួយឲ្យក្រលៀនដំណើរការបានល្អ និង ត្រួតពិនិត្យកម្រិតសម្ពាធឈាម។

A1

៣.សម្រកទម្ងន់

ការញុំាចេកស្ងោរមួយផ្លែនឹងជួយចម្អែតក្រពះអ្នកមិនឲ្យឃ្លានបាយនោះទេ ដោយសារតែវាសម្បូរទៅដោយ dietary fibres។ ហើយ Dietary fibres នោះគឺត្រូវប្រើពេលយូរដើម្បីរំលាយ ហេតុនេះហើយទើបពេលអ្នកបរិភោគចេកស្ងោរមួយផ្លែគឺមានអារម្មណ៍ថាឆ្អែតដូចបានបរិភោគបាយមួយពេលដែរ។


A4

៤.ប្រភពនៃវីតាមីន

ចេកខ្ចីគឺជាប្រភពនៃវីតាមីន ហើយក្រៅពីប៉ូតាស្យូម វាក៏សម្បូរទៅដោយវីតាមីន C និង វីតាមីន B6 ផងដែរ។ ម្យ៉ាងទៀត វាថែមទាំងជំនួយរាងកាយក្នុងការស្រូបយកសារធាតុផ្សេងៗទៀតដូចជា រ៉ែសំខាន់ៗ និង សារធាតុចិញ្ចឹមដូចជាកាល់ស្យូមថែមទៀតផង។

A5

៥.ល្អសម្រាប់អ្នកទឹកនោមផ្អែម

លើសពីនេះ ចេកខ្ចីគឺល្អបំផុតសម្រាប់អ្នកដែលមានជម្ងឺទឹកនោមផ្អែម ដោយសារតែវាមានកម្រិតជាតិស្ករទាបបំផុត។ ហើយនៅពេលបរិភោគចេកខ្ចី មេតាបូលីសនឹងបំបែកយឺតៗដែលមិននាំឲ្យជាតិស្ករក្នុងឈាមឡើងភ្លាមៗនោះទេ៕

A6

 

ប្រភព ៖ បរទេស