ពេលទំនេរៗ មនុស្សមួយចំនួនគឺតែងតែទំពារស្ករកៅស៊ូលេងដើម្បីកែអផ្សុក ឬ ដើម្បីបំបាត់ក្លិនមាត់បន្ទាប់ពីញុំាអាហាររួចជាដើម។ ប៉ុន្តែអ្វីដែលមិនគួរឲ្យជឿនោះគឺស្ករកៅស៊ូមានអត្ថប្រយោជន៍យ៉ាងច្រើនដែលធ្វើអោយអ្នកនឹកស្មានមិនដល់។
១.ការពារធ្មេញ
ការទំពារស្ករកៅស៊ូគឺអាចជួយកម្ចាត់កាកសំណល់អាហារចេញពីចន្លោះធ្មេញ។ វាមានប្រយោជន៍នៅពេលដែលអ្នកបរិភោគអាហារហើយមិនអាចដុសធ្មេញបានភ្លាមៗ ពោលគឺអ្នកគ្រាន់តែទំពារស្ករកៅស៊ូគឺជាការស្រេច។ ប៉ុន្តែអ្នកគួរតែជ្រើសរើសស្ករកៅស៊ូណាដែលគ្មានជាតិស្ករ ឬ មានជាតិស្ករតិចតួចបំផុត ព្រោះវាអាចជួយការពារធ្មេញពីបាក់តេរី និង កាកសំណល់អាហារតូចៗ។
២.បំបាត់ក្លិនមាត់
គ្មាននរណាចូលចិត្តក្លិនមាត់អាក្រក់នោះទេ ដូចនេះគេតែងជ្រើសរើសការទំពារស្ករកៅស៊ូដើម្បីឲ្យខ្យល់ដង្ហើមស្រស់ស្រាយ។ ម្យ៉ាងទៀត វាថែមទាំងជួយបំបាត់ក្លិនពិបាកកម្ចាត់ដូចជាក្លិនខ្ទឹមស និង ខ្ទឹមបារាំងជាដើម។
៣.សម្រួលការកើនឡើងជាតិអាស៊ីត
តើអ្នកដែលមានអារម្មណ៍ថាឆ្អល់ៗចុងដង្ហើមដែរឬទេ? ចូរអ្នកសាកល្បងទំពារស្ករកៅស៊ូដើម្បីកាត់បន្ថយជាតិអាស៊ីតដែលកើនឡើងក្នុងបំពង់អាហាររបស់អ្នក ដើម្បីសម្រួលដល់ការឆ្អល់ចុងដង្ហើម និង ការច្រាលជាតិអាស៊ីត។
៤.អារម្មណ៍ស្រស់ស្រាយ
អ្នកគួរតែសាកល្បងកាត់បន្ថយការញុំាកាហ្វេ និង តែរួចងាកមករកការទំពារស្ករកៅស៊ូនៅពេលដែលអ្នកអស់កម្លាំងវិញម្តង។ ស្ករព្រោះកៅស៊ូនឹងជួយដាស់អ្នកឲ្យមានអារម្មណ៍ភ្លឺស្វាង ដោយដឹកនាំឈាមទៅកាន់ខួរក្បាលអ្នកឲ្យដំណើរការបានល្អ ហើយក្រៅពីនេះវាថែមទាំងជួយពង្រឹងការចងចាំ និង បណ្តុះគំនិតថ្មីៗថែមទៀតផង។
៥.ទម្រង់មុខ
អ្នកជំនាញខ្លះបានអះអាងថា ការទំពារស្ករកៅស៊ូញឹកញាប់គឺប្រៀបដូចជាការធ្វើចលនាលំហាត់ប្រាណមុខដើម្បីកាត់បន្ថយបឿ ក និង ធ្វើឲ្យមុខមានទម្រង់ស្លីម រាង V ដែលអ្នកមិនគួរមើលរំលង៕
ប្រភព ៖ បរទេស