មួយរយៈចុងក្រោយនេះយើងសង្កេតឃើញថា ផាន់រ៉ុង ហាក់ទទួលបានការជោគជ័យខ្លាំងមិនគួរឲ្យនឹកស្មានដល់ទាល់តែសោះ។
បន្ទាប់ពីរកគន្លិះនៃភាពជោគជ័យរបស់ខ្លួនឃើញ ផាន់រ៉ុន ព្យាយាមបន្តជាប់រហូតមិនព្រមបោះបង់ឡើយ ហើយគន្លិះជោគជ័យរបស់ ផាន់រ៉ុង នោះគឺការផលិតសាច់រឿងខ្លីបែបកំប្លែង ប៉ុន្តែមិនសូវជាមានអត្ថន័យអប់រំអ្វីដល់សង្គមឡើយ ប៉ុន្តែទទួលបានការគាំទ្រច្រើនពីសំណាក់មហាជន ព្រមទាំងអាចជួយឲ្យក្រុមហ៊ុនជាច្រើននៅក្នុងប្រទេស កើនចំណូលនិង ព្រមទាំងមានគេស្គាល់ច្រើនជាងមុនតាមរយៈសាច់រឿងរបស់ ផាន់រ៉ុន នេះឯង។
ជាមួយគ្នានេះដែរ ផាន់រ៉ុន ក៏អាចរកចំណូលបានច្រើនពីការផលិតសាច់រឿង ដើម្បីផ្សព្វផ្សាយឲ្យផលិតផលផ្សេងៗក៏ដូចជាក្រុមហ៊ុនផ្សេងៗជាច្រើន ក្រោមការដឹកនាំនិងជួយជ្រោមជ្រែងពីលោក ងួន ដេវីដ ហើយបច្ចុប្បន្ននេះលោក ផាន់រ៉ុន ក៏មានហាងសាច់អាំងផ្ទាល់ខ្លួនមួយផងដែរ ។
អត្ថបទ៖ ស្លាបប៉ាកកាមាស