រឿងមួយដែលអ្នកមិនគួរសួរដេញដោលឬចង់ដឹងអំពីសង្សាររបស់អ្នក

ស្នេហាមួយអាចកើតឡើងបានលុះត្រាតែមនុស្សពីរនាក់យល់ព្រមនិងស្ម័គ្រចិត្តបង្កើតវាឡើងមក ទើបវាអាចកើតឡើងមកបាន ប្រសិនបើម្នាក់ចង់បង្កើតម្នាក់ទៀតមិនចង់ នោះស្នេហានឹងមិនអាចកើតឡើងបានឡើយ។

Photo 1591969851586 Adbbd4accf81

ហើយនាពេលនេះផងដែរ KnongSrok TV សូមបង្ហាញពីរឿងដែលអ្នកមិនគួរសួរដេញដោល ឬ ចង់ដឹងវាពីដៃគូស្នេហាឬសង្សាររបស់អ្នក។

នៅពេលដែលអ្នកសម្រេចចិត្តថាស្រលាញ់គ្នាជ្រើសយកគ្នាជាសង្សារឬប្តីប្រពន្ធហើយ អ្នកមិនគួរសួរដេញដោលដៃគូស្នេហារបស់អ្នកអំពីអតីតកាលរបស់គេនោះទេ ព្រោះមនុស្សគ្រប់រូបសុទ្ធតែមានអតីតកាល គ្រាន់តែល្អឬអាក្រក់តែប៉ុណ្ណឹងឯង។

Images (1)

កាលណាបើអ្នកព្យាយាមចង់ដឹងសួរដេញដោលកាន់តែខ្លាំង នោះដៃគូស្នេហារបស់អ្នកនិងព្យាយាមលាក់វាកាន់តែខ្លាំងដូចគ្នា ហើយគេអាចនិងមិនសប្បាយចិត្តជាមួយនឹងការចង់ដឹងរបស់អ្នកទៀតផង។


Silhouette Of A Angry Woman And Man On Each Other.

មួយវិញទៀតប្រសិនបើអ្នកព្យាយាមជជីកសួរហើយដៃគូរបស់អ្នកប្រាប់រឿងអតីតកាលដ៏អាក្រក់របស់គេឲ្យអ្នកដឹង តើអ្នកនឹងសប្បាយចិត្តទេ? ច្បាស់ណាស់មួយរយភាគមួយពាន់អ្នកនឹងមិនសប្បាយចិត្ត ស្របពេលជាមួយការមិនសប្បាយចិត្តស្នេហារបស់អ្នកនឹងមានភាពរកាំរកួសមិនចេះចប់មិនចេះអស់ ព្រមទាំងរស់នៅជាមួយភាពមិនសប្បាយចិត្តទាំងពីរនាក់ ហើយក៏អាចឈានដល់ការបែកគ្នាបានផងដែរ។

A Man And A Woman Holding A Broken Heart

ដូច្នេះបើស្រលាញ់គ្នាហើយគួរកុំចង់ដឹងជជីកសួរពីអតីតកាលរបស់ដៃគូអ្នកអី ព្រោះគ្មាននរណាម្នាក់ដែលគ្មានអតីតកាលនោះទេ ហើយប្រសិនបើគេចង់ឲ្យអ្នកដឹងគេនឹងប្រាប់អ្នក មិនចាំបាច់អ្នកសួរនាំតែខាតទឹកមាត់ឡើយ។

អត្ថបទ៖ Mss Soma