កាលពីសម័យមុនស្ត្រីគឺមិនមានសិទ្ធិសេរីភាពស្មើនឹងបុរសដូចឥឡូវនេះទេ ពោលគឺការរស់នៅរបស់ពួកគេត្រូវបានគេបិទសិទ្ធិ និង ជាន់ឈ្លីគ្រប់បែបយ៉ាង។ រីឯស្ត្រីមួយចំនួនត្រូវបានទទួលរងនូវអំពើហឹង្សារយ៉ាងខ្លាំងទាំងផ្លូវកាយ និង ផ្លូវចិត្ត។ ហើយអ្វីដែលអ្នកមិនបានដឹងនោះគឺការធ្វើអំពើរឃោឃៅទៅកាន់ស្ត្រីអស់រយៈពេលជាច្រើនទសវត្សមកហើយ។
តាមរយៈអត្ថបទខាងក្រោមនេះ យើងនឹងលើកយកអំពើរឃោឃៅទាំង ៥យ៉ាងដែលគេធ្វើចំពោះស្ត្រីកាលពីសម័យបុរាណមកអោយអ្នកទាំងអស់គ្នាបានដឹង!
១.ស្ត្រីត្រូវតែចេញឆ្ងាយពីស្រុកកំណើត:
កាលពីសម័យបុរេប្រវត្តិ ស្រ្តីត្រូវតែរស់នៅកន្លែងផ្សេងពីបុរសជាដាច់ខាត ហើយបុរសនឹងស្ត្រីអាចមានទំនាក់ទំនងរួមគ្នានៅពេលដែលពួកគេបានរៀបការរួចហើយតែប៉ុណ្ណោះ។ ម្យ៉ាងទៀត តាមការស្រាវជា្រវបានរកឃើញថាស្រ្តីទាំងអស់សុទ្ធតែត្រូវបានគេចាប់ពង្រាត់ពីក្រុមគ្រួសារទាំងបង្ខំដើម្បីយកទៅធ្វើប្រពន្ធនៅឯកុលសម្ព័ន្ធដទៃទៀត។
២.ស្ត្រីជាទាសករផ្លូវភេទ
នៅក្នុងទីក្រុង Rome ស្ត្រីជាទាសករទាំងអស់ក្រៅពីត្រូវធ្វើការងាររបស់ខ្លួនយ៉ាងធ្ងន់ធ្ងរហើយនោះ ស្ត្រីទាំងអស់គឺត្រូវបម្រើជាទាសករផ្លូវភេទទៅដល់បុរសជាម្ចាស់ផងដែរ។ ព្រោះពេលនោះមានច្បាប់មួយបានចែងថា ប្រសិនបើជានាងជាទាសកររបស់នរណាម្នាក់ហើយ នោះនាងត្រូវតែបម្រើផ្លូវភេទដល់ម្ចាស់របស់នាងតែម្នាក់ប៉ុណ្ណោះ។ ហើយសូម្បីតែមានករណីចាប់រំលោភ ក៏គេមិនអនុញ្ញាតអោយស្ត្រីនោះដាក់ពាក្យបណ្តឹងបានដែរ ដោយគ្រាន់តែចាត់ទុកថាជាការលួចទ្រព្យសម្បត្តិ ឬ ជាការស្ម័គ្រចិត្តរវាងអ្នកទាំងពីរទៅវិញ។
៣.ស្ត្រីដែលអស់ព្រហ្មចារីយ៍មុនពេលរៀបការត្រូវសម្លាប់ចោល
នៅក្រុងទីក្រុង Otten ប្រទេសក្រិកកាលពីសម័យបុរាណ ប្រសិនបើគេដឹងថាស្រ្តីរូបនោះអស់ព្រហ្មចារីយ៍មុនរៀបការ ឪពុករបស់ស្រ្តីម្នាក់នោះត្រូវតែលក់កូនស្រីអោយទៅធ្វើជាទាសកររបស់គេ។ មួយវិញទៀត ដើម្បីប្រាកដថាកូនក្រមុំជាមនុស្សស្រីបរិសុទ្ធនៅថ្ងៃរៀបការ នោះមេក្រុមកុលសម្ព័ន្ធនឹងលូកដៃទៅក្នុងទ្វារមាសរបស់កូនក្រមុំនៅមុខមហាជនដើម្បីបញ្ចាក់ថាកូនក្រមុំនោះពិតជានៅព្រហ្មចារីមែន។ ចំណែកឯនៅទីក្រុង Rome បានចែងច្បាប់ថា ប្រសិនបើជាស្រ្តីមុនវ័យ៣០ឆ្នាំបានបាត់បង់ភាពបរិសុទ្ធគឺត្រូវតែទទួលពិន័យគប់ទាំងរស់តែម្តង ឬ ទទួលការពិន័យយ៉ាងឃោឃៅពីមហាជនជាដើម។
៤.ស្រ្តីដែលមករដូវគឺចង្រៃបំផុត
តាមទស្សនៈបុរាណបាននិយាយថា បើស្រ្តីណាដែលមករដូវនៅជិតសត្វគោ ឬ ទឹកដោះគោះ នោះវានឹងប្រែក្លាយទៅជាមានរសជាតិជូរ។ ជាពិសេសគេជឿថាពេលស្រ្តីមករដូវគឺអាចសម្លាប់អ្វីៗដែលនៅជុំវិញបាន សូម្បីតែហ្វូងឃ្មុំក៏ដោយ ព្រោះប្រសិនបើស្ត្រីកំពុងមករដូវហើយសម្លឹងមើលហ្វូងឃ្មុំនោះគឺអាចសម្លាប់ឃ្មុំភ្លាមៗបានទៀតផង។ នៅក្នុងប្រទេសអេហ្ស៉ីបវិញពេលស្រ្តីមករដូវ ត្រូវគេដាក់អោយស្នាក់នៅដាច់ដោយឡែកពីគេ ជាពិសេសហាមមិនអោយបុរសប៉ះពាល់ ឬ ជួបស្ត្រីនោះទេ ព្រោះពួកគេយល់ថាអំឡុងពេលស្រ្តីមករដូវជារឿងកខ្វក់ និង អាចនាំចង្រៃដល់ពួកគេបាន។
៥.ប្រសិនជាកើតបានកូនស្រីគឺត្រូវសម្លាប់ចោល
នៅក្នុងប្រទេសក្រិកពីសម័យបុរាណ ប្រសិនបើមានគ្រួសារណាដែលកើតបានកូនស្រីនោះគឺត្រូវតែសម្លាប់ចោល ឬ ត្រូវបោះបង់ចោលជាដាច់ខាតមិនថាជាគ្រួសារអ្នកមាន ឬ អ្នកក្រនោះទេ។ ពោលគឺពួកគេទទួលយកតែកូនប្រុសប៉ុណ្ណោះ ព្រោះពួកគេយល់ថាកូនស្រីកើតមកគ្រាន់តែជាបន្ទុករបស់គ្រួសារ។ ហើយសូម្បីតែប្រទេសអេហ្ស៉ីបបុរាណដែលមានការបែកចែកសិទ្ធិស្រី្ត និង បុរសស្មើរគ្នាក៏ដោយ បើគេរកឃើញថាស្រ្តីនោះបង្កើតកូនមកជាកូនស្រី នោះគេត្រូវតែសម្លាប់ចោលភ្លាមៗតែម្តង៕
ប្រភព ៖ បរទេស