ក្រោយផ្ទុះបទ លក់គោយន្ត យ៉ាងគគ្រឹកគគ្រេង ពេលនេះលោក ណូលី បានចេញចម្រៀងថ្មីមួយបទទៀតហើយ ក្រោមចំណងជើងថា ២ម៉ឺនរៀល។
បទចម្រៀងដែលមានចំណងជើងថា ២ម៉ឺនរៀល របស់លោក ណូលី បានបង្កប់អត្ថន័យនិយាយពីស្នេហាជាងសំណង់ដែលត្រូវសង្សារក្បត់ផិតលួចទាក់ទងអ្នកមានព្រោះមិនអាចទ្រាំស៊ីអត់ឃ្លានជាមួយគ្នាបានដោយសារតែជីវភាពក្រតោកយ៉ាកពេក។
ហើយចម្រៀងមួយបទនេះផងដែរ ក៏បានបង្ហាញពីជីវិតរបស់កម្មករសំណង់ដែលព្យាយាមតស៊ូរកប្រាក់កម្រៃ ឆ្ងាយពីផ្ទះគ្មានកន្លែងដេកស្រួល គ្មានរបស់ញ៉ាំគ្រប់គ្រាន់ គ្មានអ្វីគ្រប់យ៉ាងក្រៅពីការតស៊ូឡើយ។
សូមទស្សនាវីឌីអូខាងក្រោម៖
អត្ថបទ៖ ស្លាបប៉ាកកាមាស