ចូរសាកល្បងវិធីសាស្ត្រទាំងអស់នេះ ដើម្បីព្យាបាលការពុលអាហារដោយខ្លួនឯង!

ការពុលអាហារគឺអាចបណ្តាលមកពីការបរិភោគចំណីខុស ឬ ចំណីមិនបានសម្អាត ដែលជាហេតុនាំឲ្យបាក់តេរីមិនល្អរីករាលដាលនៅក្នុងខ្លួន។ ហើយអាការៈពុលអាហារគឺអាចមានរោគសញ្ញាដូចជាការក្អួតចង្អោរ, ឈឺក្បាល និង អស់កម្លាំងជាដើម។ ប៉ុន្តែកុំបារម្ភអី ថ្ងៃនេះយើងនឹងចែករំលែកនូវវិធីសាស្ត្រតាមបែបធម្មជាតិមួយចំនួនសម្រាប់អ្នក ដើម្បីព្យាបាលការពុលអាហារដោយខ្លួនឯង!

A1

១.ខ្ញី

ខ្ញីគឺជាឱសថធម្មជាតិដែលត្រូវបានគេប្រើប្រាស់ដើម្បីព្យាបាលជម្ងឺតាំងយូរលង់ណាស់មកហើយ។ ម្យ៉ាងទៀត វាក៏មានប្រសិទ្ធិភាពអាចព្យាបាលការវិលមុខ ឬ ក្អួតចង្អោរបានថែមទៀតផង។ ដូច្នេះហើយអ្នកគ្រាន់តែដាំខ្ញីដែលចិតស្តើងៗជាមួយទឹកក្តៅហើយលាយជាមួយទឹកឃ្មុំបន្តិចដើម្បីញុំាគឺជាការស្រេច។

A2

២.ទឹកក្រូចឆ្មា

ក្រូចឆ្មាគឺសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និង សារធាតុប្រឆាំងបាក់តេរី ដែលជាហេតុនាំឲ្យវាក្លាយជាថ្នាំព្យាបាលអាការៈពុលចំណីដ៏មានប្រសិទ្ធិភាពបំផុត។ ហើយអ្នកអាចយកវាទៅព្យាបាលការពុលដោយគ្រាន់តែញុំាទឹកក្រូចឆ្មាពីរទៅបីស្លាបព្រាក្នុងមួយថ្ងៃ។ មួយវិញទៀត អ្នកាចលាយវាជាមួយនឹងស្ករសបន្តិចដើម្បីកាត់បន្ថយជាតិជូរពេកដែលនាំឲ្យពិបាកក្នុងការទទួលទាន។

A3


៣.ខ្ទឹមស

ខ្ទឹមសក៏មានប្រសិទ្ធិភាពខ្ពស់ក្នុងការព្យាបាលរោគពុលអាហារផងដែរ ដោយសារតែវាមានឥទ្ធិពលប្រឆាំងបាក់តេរី និង ផ្សិត។ ហើយខ្ទឹមសក៏អាចជួយសម្រាលអាការៈឈឺពោះ និង រាកថែមទៀតផង ដោយអ្នកគ្រាន់តែទំពារខ្ទឹមសមួយកំពឹសរួចហូបទឹកតាមក្រោយគឺជាការស្រេច។

A4

៤.យ៉ាអួរ និង ទឹកឃ្មុំ

យ៉ាអួរអាចជួយកម្ចាត់បាក់តេរីក្នុងខ្លួនដែលបណ្តាលឲ្យអ្នកពុលអាហារបាន ចំណែកឯទឹកឃ្មុំគឺជួយសម្អាតប្រព័ន្ធដំណើរការក្នុងខ្លួន ដែលនាំឲ្យអ្នកឆាប់ធូរស្បើយ។ ហើយវិធីធ្វើគឺងាយស្រួលនោះទេ ដោយអ្នកអាចលាយយ៉ាអួរជាមួយនឹងទឹកឃ្មុំ ឬ ញុំាដោយឡែកពីគ្នាក៏បាន ដើម្បីព្យាបាលអាការៈពុលអាហារដោយខ្លួនឯងបានដោយមិនបាច់ប្រើប្រាស់ថ្នាំពេទ្យអ្វីឡើយ៕

A5

ប្រភព ៖ បរទេស