គួរតែប្រយ័ត្ន! បើជួបសញ្ញាទាំងនេះ អ្នកអាចនឹងមានប្រផ្នូលមិនល្អនោះទេ

បច្ចុប្បន្ននេះបើទោះបីជាវិទ្យាសាស្រ្តជឿនលឿនយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់ជំនឿគឺនៅតែកើតមានចំពោះមនុស្សមួយចំនួនដដែល។ យ៉ាងណាមិញ មានជំនឿខ្លះដែលកើតឡើងដោយការចៃដន្យ និង ត្រូវបានគេចាត់ទុកថាជាប្រផ្នូលមិនល្អ។ ហើយខាងក្រោមនេះ គឺសុទ្ធសឹងតែជាសញ្ញាដែលបញ្ចាក់ថានឹងមានប្រផ្នូលមិនល្អកើតឡើង!

A1

១.បើកឆ័ត្រនៅខាងក្នុងផ្ទះ

ជំនឿជាទូទៅដែលប្រកាន់យកថាការបើកឆ័ត្រនៅក្នុងផ្ទះអាចនឹងនាំមកនូវសំណាងអាក្រក់ ហើយវាអាចធ្វើអោយអ្នកជួបនឹងបញ្ហាធំ ឬ ក៏មានសមាជិកនៅក្នុងផ្ទះណាម្នាក់អាចនឹងស្លាប់ក៏ថាបាន។ ម្យ៉ាងទៀត មិនថាអ្នកដែលបានបើកឆ័ត្រ និង មនុស្សដែលរស់នៅក្នុងផ្ទះនោះទេគឺសុទ្ធតែអាចជួបរឿងមិនល្អដែលខិតជិតមកដល់។

A2

២.មានអ្នកបោះអំបិលលើស្មារបស់អ្នក

ពីបុរាណកាលមកមានជំនឿថាប្រសិនបើមាននរណាម្នាក់បានបោះអំបិលលើខ្លួនរបស់អ្នក នោះមានន័យថាអាចនឹងមានវិញ្ញាណអាក្រក់កំពុងតាមឆាឆៅ ឬ មានគេបំណងមិនល្អមកលើអ្នក។ ហើយប្រសិនបើអ្នកជួបរឿងទាំងនេះ អ្នកគួរតែមានការប្រុងប្រយ័ត្ន និង មិនគួរទៅណា ឬ សម្ងំនៅម្នាក់ឯងនោះទេ ព្រោះអ្នកអាចជួបនឹងរឿងដែលបន្លាចធ្វើអោយអ្នកភ័យតក់ស្លុតបាន។

A3

៣.ឆ្មាខ្មៅ


អបិយជំនឿនេះគឺមានតាំងពីយូរលង់ណាស់មកហើយ ដែលគេជឿថាឆ្មាខ្មៅអាចជាប្រផ្នូលមិនល្អ។ ជាពិសេសប្រសិនបើមានកម្មវីធីបុណ្យសព នោះគេនឹងការពារមិនអោយមានសត្វឆ្មាខ្មៅដើរកាត់ ឬ នៅជិតសពនោះទេ ព្រោះថាវាអាចហក់គន្លងសព ដែលជាហេតុនាំអោយព្រលឹងរបស់សពវិលវល់ ឬ ក្លាយជាវិញ្ញាណអាក្រក់ជាដើម។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកបានប្រទះឃើញមានឆ្មាខ្មៅចូលមកក្នុងផ្ទះនៅពេលយប់ អ្នកគួរតែដេញវាចេញជាប្រញាប់ ព្រោះគេជឿថាវាជាឆ្មាធ្មប់។

A4

៤.ដើរក្រោមជណ្តើរ

ប្រសិនបើចៃដន្យអ្នកដើរមិនបានប្រុងប្រយ័ត្ននៅក្រោមជណ្តើរ នោះគឺជារឿងធម្មតាទេ ប៉ុន្តែបើតាមជំនឿវាគឺមានប្រផ្នូលមិនល្អទេ។ ដោយអ្នកអាចនឹងជួបរឿងមិនសប្បាយចិត្តឆាប់ៗ ម្យ៉ាងទៀតអ្នកអាចនឹងមានបញ្ហាទំនាក់ទំនងនៅកន្លែងការងារ ដែលមានបុគ្គលណាម្នាក់កំពុងតែមានបំណងមិនល្អ ឬ ចង់ធ្វើបាបអ្នក។

A5

៥.ធ្លាក់បែកកញ្ចក់

មនុស្សជាច្រើនមានអបិយជំនឿថាការបែកកញ្ចក់កំណត់ឱ្យអ្នកជួបសំណាងអាក្រក់រហូត ៧ ឆ្នាំ ព្រោះគេជឿថាកញ្ចក់គឺជាការឆ្លុះបញ្ចាំងពីព្រលឹងខ្មោច។ ដូច្នេះការធ្លាក់បែកកញ្ចក់ចៃដន្យ ត្រូវបានគេជឿថាអាចបង្កគ្រោះថ្នាក់ណាមួយដល់អ្នកនាពេលខាងមុខ ដោយមិនបានត្រៀមខ្លួនទុកជាមុន៕

A6

ប្រភព ៖ បរទេស