ដោយសារតែពាក្យទាំងពីរនេះមានសូរសៀងដូចគ្នានៅពេលដែលយើងនិយាយ។ ដូច្នេះពេលដែលយកមកប្រើក្នុងសំណេរ ឬអត្ថបទផ្សេងៗ យើងនឹងអាចច្រឡំខ្លាំង។
ដើម្បីចៀសវាងការប្រើច្រឡំនិងខុសទៅលើពាក្យនេះ មាតិកា “ភាសាខ្មែរសម្រាប់ការនិពន្ធ” សូមផ្តល់ការពន្យល់ដូចខាងក្រោម៖
១. ពាក្យទី១ “រៀង”
ការពន្យល់ការប្រើការប្រើប្រាស់៖ ប្រើបញ្ជាក់ពីលំដាប់ ហេតុដែលគ្រប់ សព្វ រាល់។ ពាក្យ “រៀង” នេះផងដែរ យើងតែងតែនិយមសរសេរជាមួយពាក្យផ្សេងៗ។ “រៀងរាល់ព្រឹក” “រៀងរាល់ថ្ងៃ” និង “រៀងរហូត” ជាដើម។
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ឧទារហណ៍៖ ខ្ញុំសិ្ថតនៅលេខរៀងទីមួយនៅក្នុងបញ្ជីឈ្មោះប្រឡង។
ឧទាហរណ៍៖ រៀងរាល់ព្រឹក ខ្ញុំក្រោកនៅម៉ោង៥ដើម្បីហាត់ប្រាណ។
២. ពាក្យទី២ “រាង”
ការពន្យល់ការប្រើការប្រើប្រាស់៖
បញ្ជាក់ពីលក្ខណៈ សណ្ឋាន ទ្រង់ទ្រាយ ប្រាប់ពីភាពខ្លាចរអា មិនហ៊ានធ្វើអ្វីមួយទៀត ។
ឧទារហណ៍៖ នារីម្នាក់នេះរាងស្អាតណាស់ ធ្វើឱ្យមនុស្សម្នាមើលនាងមិនដាក់ភ្នែកសោះ។
ឧទារហណ៍៖ ខ្ញុំធ្លាប់ទៅទីនោះបានម្ដង ព្រៃនោះស្ងាត់ជ្រងំគួរឱ្យខ្លាចណាស់ ខ្ញុំរាងចាលហើយ មិនហ៊ានទៅទៀតទេ៕
ដោយ៖ ផល្លីនិងជូន