ដំណឹងមរណភាពនៃអតីតតារាភាពយន្តខ្មែរ ណុប​ យ៉ាដា​ តួឯកក្នុងខ្សែភាពយន្តរឿង​ រិទ្ធីវង្ស​ រឺ​ នរកលោកិយ​

នារាត្រីថ្ងៃទី៦ ខែកញ្ញា​ ឆ្នាំ២០២១​ ក្រុមព្រះសុរិយាបានទទួលដំណឹងដ៏រន្ធត់និងក្រៀមក្រំមកថា​ :​

លោកស្រី​ ណុប​ យ៉ាដា​ អតីតតារាភាពយន្តខ្មែរមួយរូបកាលពីទសវត្ស៦០​ ដែលមានភ័ព្វសំណាងបានរួចផុតពីការស្លាប់ក្នុងរបបខ្មែរក្រហមបានទទួលមរណភាព​កាលពីថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ២០២១នាគេហដ្ឋានរបស់លោកស្រីនាខេត្តមួយក្បែរក្រុងម៉ារ៍សី ប្រទេសបារាំង​ ក្នុងជន្មាយុ​ ៨១ឆ្នាំ​ ដោយរោគាពាធ។

240624744_2954457854769993_3144378656412265521_n

នេះជាដំណឹងដ៏សែនសោកស្តាយរកទីបំផុតគ្មានសម្រាប់ក្រុមព្រះសុរិយា​​ ក្រុមអ្នកស្រាវជ្រាវមរតកចម្រៀង​ និងភាពយន្តខ្មែរពីអតីត ក៏ដូចជាបងប្អូនប្រជាជនខ្មែរដែលស្រឡាញ់គាំទ្រមរតកសិល្បៈខ្មែរនាសម័យយុគមាស។

ការបាត់បង់លោកស្រីគ្មានថ្ងៃវិលត្រឡប់មកវិញនេះ​ ប្រៀបដូចជាបាត់បង់វត្ថុដ៏មានតម្លៃមួយរបស់ប្រជាជាតិខ្មែរ​។


លោកស្រី​ ណុប​ យ៉ាដា​ ដែលមហាទស្សនិកជនប្រាកដជាស្គាល់លោកស្រីយ៉ាងច្បាស់តាមរយះខ្សែភាពយន្តខ្មែរជាច្រេីនដូចជាកូលាបស្រពោន​ រឿង​ ពេជ្ឃឃាតក្រមុំ​ រឿងបក្សីចាំក្រុង​ រឿង​ចៅស្រទបចេក​ ពិសេសរឿង​ ស្រមោលអតីតកាល​ និងរឿងនរកលោកិយ​។

KnongSrok TV ​សូមបួងសួងដល់វិញ្ញាណក្ខន្ធលោកស្រីសូមអញ្ជេីញទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡេីយ។

ប្រភព៖ ក្រុមព្រះសុរិយា