ការមានអណ្តាតពណ៌សគឺអាចរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់យើងខ្លះដែរ ព្រោះវាអាចធ្វើយើងមានអារម្មណ៍ថាបាត់បង់ទំនុកចិត្តនៅពេលដែលត្រូវហាមាត់អោយនរណាម្នាក់ឃើញ។ តាមពិតទៅ អណ្តាតពណ៌សគឺមិនមានគ្រោះថ្នាក់អ្វីនោះទេ ប៉ុន្តែវាគឺកំពុងតែប្រាប់អំពីសុខភាពរបស់អ្នក។
ការមានអណ្តាតពណ៌សគឺអាចបណ្តាលមកពីប្រព័ន្ធភាពស៊ាំទាប ហើយវាក៏ទាក់ទងទៅនឹងបាក់តេរី និង ផ្សិតដែលមាននៅលើស្បែកភ្នាសរំអិលនៅលើរាងកាយរបស់អ្នក។ ដូច្ចនេះហើយប្រសិនបើប្រព័ន្ធភាពស៊ាំរបស់អ្នកទាប នោះតុល្យភាពរវាងពពួកបាក់តេរីទាំងនោះនឹងត្រូវបានរំខាន ដែលជាហេតុបណ្តាលឱ្យមានពណ៌សនៅលើអណ្តាតរបស់អ្នកដូច្នេះ។
•កម្រ
អណ្តាតពណ៌សគឺមិនមានអ្វីធ្ងន់ធ្ងរទេ ប៉ុន្តែក្នុងករណីខ្លះ (ករណីកម្រណាស់) អណ្តាតពណ៌សគឺអាចបណ្តាលមកពីជំងឺធ្ងន់ធ្ងរដូចជាជម្ងឺអេដស៍ជាដើម។ ហើយភាពសនោះគឺអាចកើតឡើងផងដែរ នៅពេលដែលអ្នកកំពុងប្រើថ្នាំអង់ទីប៊ីយោទិច ឬ ឆ្លងកាត់ការព្យាបាលរ៉ាឌីកាល់ដូចជាការព្យាបាលដោយប្រើគីមីផ្សេងៗ។ ម្យ៉ាងទៀត វាក៏អាចបណ្តាលមកពីស្ថានភាពអណ្តាត ដែលបណ្តាលឱ្យប្រែទៅជាពណ៌ស (ឬពណ៌សខ្លះ) ក៏ថាបាន។ ហើយចំពោះមនុស្សភាគច្រើនវិញ មូលហេតុដែលមានអណ្តាតបែបនេះគឺដោយសារតែពួកគេមានប្រព័ន្ធការពាររាងកាយចុះខ្សោយ៕
ប្រភព ៖ បរទេស