មនុស្សជាច្រើនគឺតែងតែប្រើសំឡីកប្បាសដើម្បីត្បាល់ត្រចៀក នៅពេលណាដែលពួកគេគិតថាត្រចៀករបស់ពួកគេពោរពេញទៅដោយអាចម៍ត្រចៀកច្រើន។ ប៉ុន្តែការធ្វើបែបនេះគឺមិនត្រឹមត្រូវឡើយ ហើយខាងក្រោមនេះគឺជាហេតុផល៣យ៉ាងដែលបង្ហាញថា សំឡីត្បាល់ត្រចៀកគឺមិនមែនជាជម្រៀសដែលល្អចំពោះត្រចៀករបស់អ្នកនោះទេ!
1.អាចម៍ត្រចៀកគឺមានផលល្អចំពោះត្រចៀក
ថ្វីត្បិតថាអាចម៍ត្រចៀកមើលទៅកខ្វក់ក៏ពិតមែន ប៉ុន្តែវាគឺមានមុខងារសំខាន់ដែលអ្នកមិនធ្លាប់ដឹង។ អាចម៍ត្រចៀកគឺជាបាតុភូតធម្មជាតិ ដែលមានតួនាទីក្នុងការការពារត្រចៀករបស់អ្នកពីភាពកខ្វក់, ធូលី, បាក់តេរី និង សំណើមជាដើម។ លើសពីនេះទៅទៀត វាក៏ជួយធ្វើឱ្យស្បែកស្តើងនៅក្នុងត្រចៀករបស់អ្នក មិនមានភាពស្ងួតផងដែរ។ ដូច្នេះហើយ នៅពេលដែលអ្នកសម្គាល់ឃើញថាមានអាចម៍ត្រចៀកក្នុងត្រចៀក អ្នកគឺមិនចាំបាច់យកវាចេញភ្លាមៗទេ។ ដោយអ្នកគួរតែចាំវា រហូតទាល់តែចាស់ហើយស្ងួត និង មានអាការៈរមាស់បន្តិច ចាំយកវាចេញទើបជាការល្អ។
2.កប្បាសគឺមានគ្រោះថ្នាក់
នៅពេលដែលអ្នកមានអាចម៍ត្រចៀកនៅផ្នែកខាងក្រៅនៃត្រចៀករបស់អ្នក នោះលការត្បាល់វាចេញគឺជារឿងល្អ ប៉ុន្តែប្រសិនបើអាចម៍ត្រចៀកមានមានទីតាំងជ្រៅនៅខាងក្នុងត្រចៀក នោះអ្នកមិនគួរប្រើប្រាស់សំឡីកប្បាសដើម្បីត្បាល់ត្រចៀកនោះឡើយ ព្រោះវាអាចបំផ្លាញស្បែកស្តើងនៅខាងក្នុង។ ម្យ៉ាងទៀត ប្រសិនបើអ្នកព្យាយាមសម្អាតត្រចៀករបស់អ្នកដោយប្រើសំឡីនោះអ្នកអាចនឹងរុញអាចម៍ត្រចៀកឱ្យចូលកាន់តែជ្រៅទៅក្នុងត្រចៀករបស់អ្នក។
3.ថ្នាំបាញ់ត្រចៀក
ប្រសិនបើអ្នកមានអាចម៍ត្រចៀកច្រើន នោះជម្រើសដ៏ល្អបំផុតសម្រាប់អ្នកគឺថ្នាំបាញ់ត្រចៀក។ ព្រោះថ្នាំបាញ់ត្រចៀកនឹងធ្វើឱ្យអាចម៍ត្រចៀកទន់ ដែលមានភាពងាយស្រួលក្នុងការយកវាចេញពីត្រចៀករបស់អ្នក។ លើសពីនេះទៅទៀត ការបាញ់ត្រចៀកនឹងមិនធ្វើឱ្យខូចស្បែកស្តើងដែលនៅខាងក្នុងត្រចៀករបស់អ្នកឡើយ ហើយអត្ថប្រយោជន៍មួយទៀតរបស់វាគឺ ប្រសិនបើអ្នកប្រើថ្នាំបាញ់ត្រចៀកនោះវានឹងមិនអាចធ្វើឱ្យមានដុំក្រមួនដុះនៅខាងក្នុងត្រចៀករបស់អ្នកទៀតនោះទេ៕
ប្រភព ៖ បរទេស