ឆន្ទះខ្ពស់ណាស់! លោក ខេ រី មិនចង់និពន្ធបទប្រជែងជាមួយខ្មែរដូចគ្នាទេ តែលោកចង់ប្រជែងនឹងប្រទេសជិតខាងច្រើនជាង

អ្នកនិពន្ធដ៏មានសមត្ថភាពមួយរូបដែលកំពុងសម្ងំច្រកខ្លួនក្នុង ផលិតកម្មទីក្រុងភាពយន្ត លោក ខេ រី មានមហិចតាចង់ផលិតបទចម្រៀងប្រជែងជាមួយបរទេស ដើម្បីឲ្យបរទេសបានឃើញថា ខ្មែរក៏មានសមត្ថភាពអាចផលិតបទចម្រៀងល្អនិងពិរោះខ្លាំងបានដូចគ្នា។

៨

៩

មួយថ្ងៃៗលោក ខេ រី បានព្យាយាមចំណាយពេលវេលាជាច្រើនរបស់ខ្លួនទៅលើការនិពន្ធទំនុកភ្លេង និង ទំនុកច្រៀង ដើម្បីផលិតបាននូវបទចម្រៀងមួយដែលថ្មីមិនចម្លងពីបរទេស។

៧

លោក ខេ រី ព្យាយាមយ៉ាងខ្លាំងក្នុងការបង្កើតនូវមេឡូឌីថ្មី ដោយលោកមិនព្យាយាមលួចមេឡូឌីបទបរទេសយកមកច្នៃឡើយ ផ្ទុយទៅវិញលោក ខេ រី បែរជាខិតខំបង្កើតនូវមេឡូឌីថ្មីជាមួយនឹងហ្គីតារបស់ខ្លួនទៅវិញ។

១

ទោះបីជាមានការលំបាកច្រើនទាក់ទិនជាមួយនឹងកត្តាជីវភាពក៏លោក ខេ រី មិនបោះបង់ក្តីស្រមៃរបស់ខ្លួនចោលឡើយ ដោយលោកនឹងតស៊ូឲ្យដល់ទីនំផុតដើម្បីឲ្យបរទេសបានឃើញថា ខ្មែរអាចធ្វើបាន (នេះបើយោងតាមសម្តីដែលលោកខេ រី បានថ្លែងប្រាប់ខាងសារព័តមានKnongSrok TV)។


២

ហើយអត្ថន័យទាំងស្រុងនេះគឺយោងតាមការបង្ហោះសារជាផ្លូវការដែលលោក ខេ រី បានបង្ហោះនៅលើគណនីfacebookរបស់លោក ដោយបានរៀបរាប់ថា "ខ្ញុំចូលចិត្តការតែងនិពន្ធ ទំនុកភ្លេង និង ទំនុកច្រៀង Original មិនបានចង់ប្រគួតប្រជែងបងប្អូនសិល្ប:ខ្មែរដូចគ្នាទេ គ្រាន់តែមិនចង់ឲ្យបទចម្រៀងខ្មែរ ចាញ់បរទេស ឬប្រទេសជិតខាងតែប៉ុណ្ណោះ"

៣

៤

៥

៦

អត្ថបទដោយ៖ ស្លាបប៉ាកកាមាស