ផលប៉ះពាល់ចំពោះស្ត្រី ដែលចូលចិត្តជិះកង់ញឹកញាប់

កង់គឺជានិមិត្តរូបមួយដែលជួយរំដោះការថប់អារម្មណ៍ ភាពស្មុគស្មាញ និង ជាការធ្វើលំហាត់ប្រាណម្យ៉ាង ដែលមានការពេញនិយមចំពោះបុរស និង ស្រ្តីស្ទើរតែគ្រប់វ័យនាពេលបច្ចុប្បន្ននេះ។ ដោយក្នុងនោះមានស្ត្រីជាង ៥០ភាគរយដែលត្រូវបានគេរកឃើញថាពួកគេនិយមជិះកង់ ២ ទៅ ៣ដងក្នុងមួយសប្តាហ៍ ប៉ុន្តែមានករណីមួយចំនួនដែលរកឃើញថា ស្រ្តីក៏អាចមានផលប៉ះពាល់ចំពោះរាងកាយនៅពេលដែលពួកគេជិះកង់ញឹកញាប់ផងដែរ។

ខាងក្រោមនេះគឺជាផលប៉ះពាល់ចំពោះស្ត្រីដែលបណ្តាលមកពីការជិះកង់!

A1

១.ការខូចខាតសរសៃប្រសាទ

ការជិះកង់គឺអាចបណ្តាលអោយមានការខូចខាតសរសៃប្រសាទ ហើយក្នុងនោះការខូចខាតសរសៃប្រសាទគឺបែងចែកជា២ , ទីមួយគឺអាចបណ្តាលឱ្យងាប់លិង្គចំពោះបុរស និង ការថយចុះនៃអារម្មណ៍ផ្លូវភេទចំពោះស្ត្រី។ មួយវិញទៀត គឺជាការខូចខាតសរសៃប្រសាទដែលបណ្តាលមកពីការដាក់សម្ពាធលើដៃ និង កដៃច្រើនពេកនៅអំឡុងពេលជិះកង់។

A2

២.ការបំពុល

ស្ត្រីដែលជិះកង់ជាប្រចាំ គឺងាយនឹងបំពុលសួតខ្លាំងណាស់ ព្រោះនៅក្នុងការសិក្សាស្រាវជ្រាវដែលបានបង្ហាញជាប្រចាំឆ្នាំរបស់សមាគមផ្លូវដង្ហើមអ៊ឺរ៉ុបឆ្នាំ ២០១១ បានរកឃើញថា ស្រ្តីដែលជិះកង់គឺមានកាបូនខ្មៅច្រើនក្នុងសួតច្រើនជាងអ្នកដើរថ្មើរជើង ហេតុនេះហើយទើបវាមានភាគរយច្រើនក្នុងការចូលទៅបំពុលសួត។

A3

៣.ការរលាកសាច់ដុំ


សាច់ដុំរបស់ស្ត្រីគឺមានភាពទន់ខ្សោយជាងបុរស ដែលជាហេតុនាំអោយស្រ្តីងាយរងនឹងជំងឺនៃការរលាកសាច់ដុំ។ ម្យ៉ាងទៀត ប្រសិនបើពួកគេជិះកង់ច្រើនពេកនោះវានឹងបណ្តាលអោយសាច់ដុំចុះខ្សោយ ឬ ទៅជាការរលាកសាច់ដុំជាដើម។

A4

៤.របួសឆ្អឹង និង រលាកសន្លាក់

ប្រសិនបើអ្នកមានជំងឺរលាកសន្លាក់ឆ្អឹង នោះការជិះកង់គឺមិនមែនជាជម្រើសដ៏ល្អសម្រាប់អ្នកនោះទេ។ ព្រោះចំពោះស្រ្តី ការជិះកង់គឺងាយនឹងធ្វើអោយពួកកេកើតជំងឺសន្លាកនៅលើរាងកាយ ព្រោះថាពួកគេមានភាពទន់ខ្សោយទាំងកម្លាំង និង រាងកាយស្រាប់ ហើយជាពិសេសនោះគឺសន្លាក់ឆ្អឺង។

A5

៥.ធ្វើអោយមករដូវមិនទៀងទាត់

រដូវរបស់មនុស្សស្រ្តីគឺតែងតែមានជាប្រចាំខែ និង ទៀងពេល ប៉ុន្តែក៏មានករណីខ្លះធ្វើអោយស្រ្តីមួយចំនួនមានការមករដូវមិនទៀងទាត់ផងដែរ។ បើយោងតាមការសិក្សារស្រាវជ្រាវមួយបានរកឃើញថា ស្ត្រីដែលជិះកង់ច្រើនក៏អាចមានការមករដូវមិនទៀងទាត់ដែរ ព្រោះថាពួកគេបានរងសម្ពាធពីការជិះកង់ច្រើនពេកដែលជាហេតុធ្វើអោយសារពាង្គកាយរបស់ពួកគេចុះខ្សោយ និង ប៉ះពាល់ទៅដល់ចលនារបស់ស្បូន៕

A6

ប្រភព ៖ បរទេស