ប៉ុន្មានថ្ងៃគឺពិតជាកក្រើកមែនទែនទាក់ទងនឹងបទចម្រៀងមួយបទដែលមានចំណងជើងថា ជំនោរដើមខែ។
ការប្រតិកម្មពីសំណាក់អ្នកស្រី ម៉េង កែវពេជ្ជតា ទៅលើកញ្ញា បាន មុន្នីល័ក្ខ ដែលបានច្រៀងឡើងវិញនូវបទ ចម្រៀង ជំនោរដើមខែ ព្រមទាំងបានប្រលះកញ្ញា បាន មុន្នីល័ក្ខ យ៉ាងចាស់ដៃតែម្តង។
ជាមួយគ្នានេះដែរយើងខ្ញុំក៏សូមបញ្ជាក់ផងដែរថា បទ ជំនោតដើមខែ ជាបទចម្រៀងសំនៀងដើមរបស់លោកស្រី ម៉ម សុខា ដែលនិពន្ធនិងផលិតឡើងដោយ ក្រុមតន្ត្រីវិទ្យុជាតិកម្ពុជា ព្រមទាំងចេញផ្សាយនៅក្នុង១៩៨៣ ក្នុងសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា នេះបើយោងតាមការបង្ហោះរបស់ page ផ្លូវការមួយដែលមានឈ្មោះថា ក្រុមព្រះសុរិយា។
បន្ទាប់មកអ្នកស្រី ម៉េង កែវពេជ្ជតា ក៏បានយកចម្រៀងមួយនេះនេះមកសម្រួលទំនុកច្រៀងតិចតួច ព្រមទាំងដាក់ឈ្មោះខ្លួនថាជាម្ចាស់ដើមថែមទៀតផង។
បញ្ជាក់ផងដែរថា កាលដែលយកបទរបស់អ្នកដទៃមកសម្រួលទំនុកច្រៀងព្រមទាំងដាក់ខ្លួនឯងជាម្ចាស់ដើមនេះ គឺមិនបានបង្ហាញចេញនូវភាពថ្លៃថ្នូរឬ ឲ្យតម្លៃទៅលើអ្នកនិពន្ធពីមុនឡើយ។
សម្រាប់រឿងហេតុបន្តនឹងទៅជាយ៉ាងណា គឺយើងនៅមិនអាចទាន់សនិដ្នានបាននៅឡើយទេ ព្រោះកំពុងរងចាំមើលថាអ្នកស្រី ម៉េង កែវពេជ្ជតា នៅបន្តប្រតិកម្មលើកញ្ញា បាន មុន្នីល័ក្ខ ទៀត ឬ មួយក៏ចេញមុខសុំការអធ្យាស្រ័យដល់ម្ចាស់ដើមពិតប្រាកដ ឬ យ៉ាងណាឡើយ។
យើងនឹងធ្វើការផ្សាយបន្ថែមនៅពេលដែលមានព័ត៌មានណាមួយលំអិយបន្ថែមទៀតពី អ្នកស្រី ម៉េង កែវពេជ្ជតា។
ប្រភព៖ ក្រុម ព្រះសុរិយា
អត្ថបទ៖ ស្លាបប៉ាកកាមាស