ត្រឹមរយៈពេលដប់ម៉ោងប៉ុណ្ណោះ កិច្ចសម្ភាសរបស់លោក អ៊ឹម ជីវា និង កញ្ញា Ah Gi Leader មានអ្នកទស្សនារហូតដល់ជាងមួយលានដង(1M views) ឯណោះ។
ព័ត៌មានដ៏ក្តៅគគុកកំពុងធ្វើឲ្យកញ្ញាមានអ្នកស្គាល់កាន់តែខ្លាំង ដោយសារ Ah Gi Leader តតែកិច្ចសម្ភាសជាមួយលោកអ៊ឹម ជីវា ទាក់ទិន នឹងតម្លៃខ្លួនថតសំអាងការ ព្រមទាំងសម្រស់ពីធម្មជាតិរបស់កញ្ញា។
ទោះបីអំឡុងពេលកូ.វីដរីករាលដាលខ្លាំងមិនសូវជាមានអ្នករៀបអាពាហ៍ពិពាហ៍ពិបាកក្នុងការស្វែងរកចំណូលពីសំអាងការក៏ពិតមែន ក៏សំអាងការមួយនេះហ៊ានជះលុយបីម៉ឺន ដុល្លារ សហរដ្ឋអាមេរិក ជួលកញ្ញា Ah Gi Leader ថតផងដែរ។
Ah Gi Leader បាននិយាយថា ខ្លួនស្អាតពីធម្មជាតិដោយមិនមានកែអ្វីឡើយ ហើយក្នុងចំនួនមនុស្សដប់នាក់កញ្ញា ស្អាតជាងគេប្រាំបួននាក់ហើយ ទោះបីកញ្ញាក្រោកពីដំណេកក៏កញ្ញា មានអារម្មណ៍ថាខ្លួនឯងស្អាតផងដែរ (នេះជាការលើកឡើងរបស់Ah Gi)។
ដូច្នេះអាចបញ្ជាក់បានថា ក្នុងដប់កញ្ញាស្អាតជាងគេហើយ អ៊ីចឹងទោះមួយរយនាក់ក៏កញ្ញានៅតែស្អាតជាងគេដែរ។
មិនបានមួយថ្ងៃស្រួលផង សម្រស់ពីធម្មជាតិរបស់កញ្ញា Ah Gi ក៏ត្រូវបានបែកធ្លាយរូបកាលពីឆ្នាំ២០២០នាពេលដែលកញ្ញា ទៅលើកខ្ទង់ច្រមុះនៅClinicមួយកន្លែងទៅវិញ។
សូមទស្សនាវីឌីអូកិច្ចសម្ភាសរវាងកញ្ញា Ah Gi និង លោក អ៊ឹម ជីវ៉ា៖
បន្តទៅទៀតតើកញ្ញា Ah Gi នឹងបកស្រាយឬមិនបកស្រាយពីបញ្ហានេះ? គឺយើងនៅមិនទាន់ដឹងបាននៅឡើយទេ ប្រសិនបើកញ្ញា ធ្វើការបកស្រាយពិតមែននោះ លោក អ៊ឹម ជីវា នឹងទៅធ្វើការសម្ភាសបន្ថែមទៀត ព្រោះគ្រប់ពេលដែលAh Gi មានកម្មវិធីឬថតអ្វីផ្សេងក្នុងសិល្បៈគឺតែងតែមានមុខលោAh Gi ក អ៊ឹម ជីវាជានិច្ច។
អត្ថបទ៖ ស្លាបប៉ាកកាមាស