នៅក្នុងកម្មវិធី MET GALA ថ្ងៃេនះ ត្រូវបានគេដឹងថាមានការធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីសំណាក់តារាល្បីល្បាញលំដាប់ពិភពលោកជាច្រើនរូប ជាមួយនឹងការបង្ហាញម៉ូតសម្លៀកបំពាក់ និងគ្រឿងសិល្បៈដែលមានតម្លៃៗរៀងៗខ្លួន។
ជាក់ស្តែងនៅក្នុងឆ្នាំ ២០២១ នេះ ក្រៅពីវត្តមានតារាហូលីវូតជាច្រើន យើងឃើញមានវត្តមានតារាប្រចាំកូរ៉េ ២ដួងអង្រួនឆាកអន្តរជាតិដែលបណ្តុំតារាល្បីៗរបស់ហូលីវូតជាច្រើនដួងផងដែរ។ ដោយក្នុងនោះ CL អតីតមេក្រុមសមាជិកក្រុមតារាចម្រៀងល្បី 2NE1 បានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ជាខ្លាំងនូវឈុតបែបស៉ិចស៊ីហឹរៗ មើលទៅស្រស់ស្អាតខ្លាំងណាស់។
យ៉ាងណាមិញវត្តមានតារាស្រីទោល KPOP ចូលរួមក្នុងកម្មវិធីហូលីវូតមួយរូបនេះ ក្រៅពីឈុតស្រស់ស្អាតស៊ិចស៊ីប្លែកគួរឱ្យចាប់អារម្មណ៍មិនចាញ់តារាហូលីវូតដទៃទៀតនោះ គេដឹងថាឈុតដ៏ពិសេសរបស់ CL បានបង្កប់គំនិតច្នៃប្រឌិតខ្ពស់ណាស់ ដោយមានការរួមបញ្ចូលឈុតសំលៀកបំពាក់ប្រពៃណីកូរ៉េ លាយសម័យផងដែរ។
តាមរយៈគណនីហ្វេសប៊ុកផេកអ្នកគាំទ្រដ៏ដំរបស់ 2NE! ប្រចាំកម្ពុជា បានកើកឡើងថា « [ក្តៅៗ] CL ពិតជាមានគំនិតច្នៃប្រឌិតខ្ពស់ណាស់ ឈុតដែលគាត់ស្លៀកក្នុងកម្មវិធីថ្ងៃនេះ គឺជាការរចនាឡេីងរវាងម៉ូតសម្លៀកបំពាក់បុរាណនិងសម័យលាយបញ្ចូលគ្នា ដែលតំណាងអោយឈុតប្រពៃណីរបស់ជនជាតិកូរ៉េ រួមជាមួយនឹងម៉ូតសក់កាលពីសម័យដេីមផងដែរ » ។
នេះពិតជាសមឈ្មោះជា Queen Kpop មែនដែលអ្នកគាំទ្រទូទាំងពិភពលោកបានដាក់ឱ្យតារាស្រីដ៏ល្បីល្បាញ CL ៕
ប្រភព៖ 2NE1 កម្ពុជា