មូលហេតុសំខាន់ៗដែលបង្កអោយមានជំងឺមហារីកស្បែក

ជំងឺមហារីកស្បែក ជាទូទៅត្រូវបានមនុស្សភាគច្រើនយល់ថាបណ្តាលមកពីកំដៅថ្ងៃ ប៉ុន្តែតាមពិតទៅវាគឺបណ្តាលមកពីការលូតលាស់កោសិកាមិនល្អនៅលើស្បែក ដែលនាំអោយមានផលប៉ះពាល់ធ្ងន់ទៅៗ និង អាចឈានដល់អាយុជីវិតថែមទៀតផង។

ខាងក្រោមនេះគឺជាកត្តាដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកស្បែក ដែលអ្នកគួរតែដឹង!

A1

១.ប្រវត្តិនៃការរលាក

ការរងនូវពន្លឺព្រះអាទិត្យច្រើនពេកនៅពេលកុមារ ឬ វ័យជំទង់ នឹងបង្កើនទៅជាហានិភ័យនៅពេលពេញវ័យ ដោយក្នុងករណីខ្លះវាអាចបណ្តាលអោយមានការរលាកស្បែកធ្ងន់ធ្ងរ និង អាចក្លាយទៅជាកត្តាហានិភ័យនៃជំងឺមហារីកស្បែកទៀតផង។ឮ

A2

២.ប្រជ្រុយមិនក្រតី (dysplastic nevi)

អ្នកដែលមានប្រជ្រុយច្រើន ឬ មានប្រជ្រុយមិនប្រក្រតី ដែលគេហៅថា dysplastic nevi គឺសុទ្ធតែមានហានិភ័យកើនឡើងនៃជំងឺមហារីកស្បែក។ ដោយក្នុងនោះ អ្នកវិទ្យាសាស្ត្របានសិក្សាស្រាវជ្រាវរកឃើញថា ប្រជ្រុយមិនប្រក្រតីទាំងនេះ ជាទូទៅមានទំហំធំជាងប្រជ្រុយធម្មតា និង មានពណ៌ខ្មៅដិត ដែលជាសញ្ញានៃរោគជំងឺមហារីកនៅលើស្បែក ។

A3

៣.ដំបៅ

ការមានដំបៅនៅលើស្បែក ដែលត្រូវបានគេស្គាល់ថា actinic keratoses គឺអាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកស្បែក។ ម្យ៉ាងទៀត សូម្បីតែដំបៅដោយរបួសធម្មតាក៏អាចក្លាយទៅជាដំបៅធ្ងន់ធ្ងរ និង កាន់តែបង្កើនឡើងនូវហានិភ័យនៃជំងឺមហារីកបានដែរ ប្រសិនបើអ្នកធ្វេសប្រហែស ឬ មិនធ្វើការព្យាបាល ព្រោះវាអាចមានផ្ទុកទៅដោយមេរោគដែលនាំអោយអ្នកប្រឈមនឹងជំងឺនេះបាន។

A4


៤.ប្រវត្តិគ្រួសារនៃជំងឺមហារីកស្បែក

ប្រសិនបើឪពុកម្តាយ ឬ បងប្អូនបង្កើតណាម្នាក់របស់អ្នកធ្លាប់មានជំងឺមហារីកស្បែក នោះអ្នកក៏អាចមានហានិភ័យក្នុងការកើតជំងឺនេះដែរ។ ម្យ៉ាងទៀត ជំងឺមហារីកស្បែកនេះក៏បណ្តាលមកពីហ្សែនធម្មជាតិផងដែរ ព្រោះថាមនុស្សមួយចំនួនតូចអាចមានហ្សែន និង កោសិកាចុះខ្សោយពីកំណើត ដែលជាហេតុនាំអោយមានឱកាសកើតជំងឺមួយនេះ។ ដូច្នេះអ្នកគួរតែមានការពិនិត្យសុខភាពស្បែក និង រាងកាយអោយបានញឹកញាប់ ដើម្បីបង្ការជំងឺផ្សេងៗដែលអាចកើតមានឡើងដោយមិនដឹងខ្លួន។

A5

៥.ប្រព័ន្ធភាពស៊ាំចុះខ្សោយ

អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ដែលរួមមាន អ្នកមានផ្ទុកជំងឺដូចជាជំងឺអេដស៍ជាដើម ឬ អ្នកដែលធ្លាប់ប្រើប្រាស់ថ្នាំការពារភាពស៊ាំក៏អាចមានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺមហារីកស្បែកផង។

A6

៦.ការប្រើប្រាស់ផលិតផលខុស

បច្ចុប្បន្នយុវវ័យជាច្រើន ជាពិសេសចំពោះស្រ្តីដែលមានការនិយមប្រើប្រាស់ផលិតផលដែលជួយអោយស្បែកសដូចជាការប្រើឡេលាបស្បែក សាប៊ូ ឬ ថ្នាំខាត់ជាដើម គឺសុទ្ធតែត្រូវប្រឈមនឹងជម្ងឺមួយនេះ ព្រោះផលិតផលមួយចំនួនតូចគឺមានផ្ទុកនូវសារធាតុគីមីជាច្រើនមុខ។ ហើយជាតិគីមីនៅលើ និង ក្នុងស្បែករបស់អ្នកបែបនេះហើយ ដែលអាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរនៅថ្ងៃអនាគត និង អាចក្លាយទៅជាជំងឺមហារីកស្បែកបានយ៉ាងងាយ៕

A7

 

ប្រភព ៖ បរទេស