តោះ! មកស្គាល់សត្វទាំង១០ ដែលមានអាយុវែងជាងគេនៅលើពិភពលោក

សត្វដែលលោកអ្នកធ្លាប់ស្គាល់ប្រហែលជាមិនមានអាយុវែងឡើយ ប៉ុន្តែនៅក្នុងចំណោមនោះក៏មានសត្វមួយចំនួនដែលត្រូវបានគេដឹងថា ជាប្រភេទសត្វដែលមានជីវិតរស់នៅបានយូរជាងគេនៅលើពិភពលោកផងដែរ។

ខាងក្រោមនេះគឺជាសត្វទាំង១០ដែលមានអាយុវែងជាងគេនៅលើពិភពលោក!

១.សត្វ Macaw

សត្វ Macaw គឺជាប្រភេទសត្វស្លាប ដែលមានរោមយ៉ាងភ្លឺហើយវាតែងតែមានជម្រកនៅក្នុងព្រៃជាមួយនឹងបរិយាកាសដ៏ល្អ។ ហើយពួកវាត្រូវបានគេដឹងថាមានអាយុកាលរស់នៅវែងរហូតដល់អាយុ ៦០ ទៅ ៨០ ឆ្នាំឯណោះ។ ប៉ុន្តែជាអកុសលសត្វស្លាបដ៏ស្រស់ស្អាតទាំងនេះភាគច្រើនគឺជិតផុតពូជហើយ ដោយសារតែការខ្វះទីជម្រក និង ស្លាប់ដោយសារការជួញដូរសត្វចិញ្ចឹមខុសច្បាប់ជាដើម។

Scarlet Macaw

២.សត្វដំរីអាហ្រ្វិក

ដំរីអាហ្រ្វិកគឺជាសត្វរស់នៅលើគោកដែលធំជាងគេ និង មានអាយុកាលជាមធ្យម ៧០ ឆ្នាំ។ ហើយអ្នកជំនាញបានប្រាប់ពីការបង្កាត់ពូជរបស់វាថា សត្វដំរីអាហ្វ្រិកប្រភេទនេះគឺអាចបង្កាត់ពូជបាននៅអាយុ ១០ ទៅ ១២ឆ្នាំ ហើយពួកវាអាចមានកូនត្រឹមតែ៧ក្បាលប៉ុណ្ណោះ។

A3

៣.អន្ទង់ឡុងហ្វីន

អន្ទង់ឡុងហ្វីនជាធម្មតាអាចរស់នៅរហូតដល់អាយុ ៦០ ឆ្នាំ ហើយខ្លះក៏ឈានដល់ ១០៦ ឆ្នាំឯណោះ។ ហើយជាទូទៅអន្ទង់ឡុងហ្វីននេះគឺរស់នៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក និង មានការបង្កាត់ពូជជាច្រើនថែមទៀតផង។

A4

៤.អណ្តើកយក្ស Galapagos

វាមិនមែនគ្រាន់តែមានទំហំធំ ដែលគួរឱ្យកត់សម្គាល់នោះទេ ប៉ុន្តែវាក៏ជាសត្វដែលមានអាយុកាលរហូតទៅដល់ ១៥២ឆ្នាំផងដែរ។ សត្វអណ្តើកយក្សនេះ គឺជាប្រភេទសត្វដ៏កម្រជាងគេមួយនៅលើពិភពលោក ហើយពួកវារស់នៅទាំងក្នុងទឹក និងលើគោក ដោយស៉ីស្មៅជាអាហារ។

A5

៥.សត្វសមុទ្រក្រហម Urchin

សត្វសមុទ្រក្រហម Urchin ត្រូវបានគេជឿថាមានអាយុស្ទើរតែជាអមតៈទៅហើយ ព្រោះពេលខ្លះគឺវារស់បានដល់ទៅអាយុជាង ២០០ ឆ្នាំដោយមិនមានសញ្ញានៃភាពចាស់ឡើយ។ ហើយវាក៏ជាសត្វដ៏កម្រមួយដែរ ព្រោះវាងាយរងគ្រោះពីការវាយប្រហារដោយសារសត្វស្លាបដទៃទៀត។

Red Sea Urchin On A Rock At Tide Pools In Crystal Cove, California.


៦.ត្រី Koi

ត្រី Koi ជាប្រភេទត្រីរបស់ជនជាតិជប៉ុន ដែលមានអាយុកាលវែង និង អាចរស់នៅរហូតដល់ ២២៦ ឆ្នាំឯណោះ។

A7

៧.ត្រីបាឡែន

ត្រីបាឡែនគឺអាចរស់នៅបានជាង ២០០ ឆ្នាំ ប៉ុន្តែវាមិនងាយស្រួលទេក្នុងការប្រាប់ពីអាយុរបស់ពួកវា ហើយវិធីមួយដើម្បីប៉ាន់ស្មានអាយុរបស់ត្រីបាឡែននោះគឺការពឹងផ្អែកលើមូលដ្ឋាននៃបំណែកហាភូនដែលនៅសល់ពីការចាប់សត្វដែលមនុស្សចាប់បាន។

A8

៨.ត្រីឆ្លាមហ្គ្រីនឡែន

ត្រីឆ្លាមហ្គ្រីនឡែនអាចរស់នៅពី ៣០០ ទៅ ៥០០ ឆ្នាំហើយជាសត្វឆ្អឹងកងដែលមានអាយុវែងជាងគេ។ ពួកវាលូតលាស់ប្រហែលមួយសង់ទីម៉ែត្រជារៀងរាល់ឆ្នាំ ហើយពួកវារស់នៅក្នុងមហាសមុទ្រដ៏ធំ និងមានបង្កាត់ពូជជាច្រើនក្បាល។

A9

៩.សត្វសមុទ្រ Quahog

សត្វសមុទ្រ Quahog គឺមានរូបរាងស្រដៀងទៅនឹងសត្វគ្រុំ ហើយកាលពីឆ្នាំ ២០០៦ វាត្រូវគេចាប់បានរួចពិនិត្យឃើញថាវាគឺមានអាយុកាលជាង ៥០៧ ឆ្នាំ ដែលសឹងតែមិនគួរអោយជឿនោះឡើយ។

A10

១០. Jelly fish

ត្រី jelly fish នេះគឺមានរូបរាងដូចទៅដឹងដង្កូវតូចៗ ហើយបើតាមការសិក្សារស្រាវជ្រាវបានរកឃើញថាត្រីមួយនេះគឺមានអាយុកាលជាង ១០០ឆ្នាំឯណោះ៕

A11

 

ប្រភព ៖ បរទេស