មនុស្សគ្រប់គ្នាតែងតែមានគោលដៅឬសេចក្ដីប៉ងប្រាថ្នារៀងៗខ្លួន ប៉ុន្តែកាលដែលដើរពីមួយជំហានទៅមួយជំហានមិនមែនសុទ្ធតែបានសម្រេចតាមគោលដៅរហូតទេ។ គ្មាននរណាម្នាក់ដែលតែងតែជោគជ័យរហូតដែរ ដូច្នេះអ្នកមិនត្រូវបោះបង់ចោលនោះទេ ទោះបីជាត្រូវបរាជ័យឬដួលច្រើនសាក៏ដោយត្រូវតែតស៊ូទៅមុខទៀត។ ដោយហេតុនេះហើយ KnongSrok TV នឹងលើកយកប្រយោគមួយចំនួនដែលអ្នកគួរតែនិយាយនៅពេលបរាជ័យ៖
១. មិនមែនគ្រប់គ្នាកើតមកសម្រាប់តែរស់នៅដើម្បីជោគជ័យ
ពិតមែនហើយ មិនមែនគ្រប់មនុស្សទាំងអស់សុទ្ធតែជោគជ័យទេ តែកាលដែលជោគជ័យមកពីគេព្យាយាមធ្វើវាម្ដងមួយជំហានម្ដងមួយជំហាន ដូច្នេះអ្នកដែលបរាជ័យកុំទាន់ចុះចាញ់អី ព្រោះជួនកាលមកពីយើងរកដំណោះស្រាយឬផ្លូវដើរមិនទាន់ឃើញទើបបានជាយើងមិនទាន់សម្រេចជោគជ័យបាន។
តួយ៉ាងលោក Jack Ma ដែលជាអ្នកជំនួញរបស់ប្រទេសចិននិងជាអ្នកបង្កើតក្រុមហ៊ុនអាលីបាបា(Alibaba) ។គាត់ជាមនុស្សដែលធ្លាប់ជាជនបរាជ័យជាច្រើនលើកច្រើនសា ប៉ុន្តែគាត់នៅតែអាចជោគជ័យ ដូច្នេះកុំរស់នៅដើម្បីតែជោគជ័យ។
២. មិនមែនអ្នកអន់ទេ
មនុស្សគ្រប់តែងតែមាននូវចំណុចខ្លាំងនិងចំណុចខ្សោយរៀងៗខ្លួន មិនមាននរណាម្នាក់ខ្លាំងជានរណា ឬនរណាម្នាក់ពូកែជាងនរណានោះទេ។ ពេលអ្នកបរាជ័យកុំគិតថា ខ្លួនឯងអន់អីគឺមកពីយើងមិនទាន់ដើរត្រូវផ្លូវនិងរកដំណោះស្រាយដែលល្អប៉ុណ្ណោះ។
៣. អ្នកអាចធ្វេសប្រហែសបន្តិច តែអ្នកមិនមែនភ្លេចខ្លួនឡើយ
ទោះបីជាអ្នកបរាជ័យដោយសារតែការធ្វេសប្រហែសក៏ដោយ តែអ្នកមិនត្រូវភ្លេចខ្លួនឡើយ។ អ្នកគ្រាន់តែកែតម្រូវនូវកំហុសរបស់អ្នកនៅលើកក្រោយទៅបានហើយ ចាត់ទុកវាគ្រាន់តែជាមេរៀននិងបទពិសោធទៅចុះ។
៤. អ្នកកាន់តែជួបបញ្ហា អ្នកក៏កាន់តែរឹងមាំដូចគ្នា
នរណាៗដែលថាមិនធ្លាប់ជួបបញ្ហា បញ្ហាឋិតនៅលើថា អ្នកគួរតែដោះស្រាយបែប? ឆ្លងកាត់ឧបសគ្គដោយរបៀបណា? ហើយត្រូវចាំថា អ្នកឆ្លងកាត់បញ្ហាច្រើនប៉ុណ្ណា អ្នកនឹងរឹងមាំប៉ុណ្ណោះដែរ។
៥. វេលាដែលអ្នកមានអារម្មណ៍អស់សង្ឃឹម ចូរនឹកដល់រឿងដែលដទៃដែលបានបាត់បង់ជីវិតនៅថ្ងៃនេះ
នៅពេលដែលអ្នកអស់សង្ឃឹមបំផុត និងចង់បោះបង់ខ្លួនឯងបំផុត អ្នកគួរតែគិតថា នៅថ្ងៃនេះមានមនុស្សជាច្រើនដែលបានស្លាប់ដោយសារជំងឺ ឬគ្រោះថ្នាក់ផ្សេងៗជាដើម។ ពួកគេមិនទាំងបានធ្វើអ្វីដែលខ្លួនចង់សម្រេចផង បែរជាបាត់បង់ជីវិតទៅហើយ ចុះអ្នកមានគិតទេថា តើអ្នកមានសំណាងប៉ុណ្ណាដែលអាចមានជីវិតនិងនៅតែអាចបន្តក្ដីស្រមៃរបស់អ្នកបាន។ ដូច្នេះកុំអស់សង្ឃឹមអី ចូរដើរទៅមុខទៀតបន្ទាប់ពីថ្ងៃនេះជាថ្ងៃថ្មី អ្វីៗនឹងកាន់ប្រសើរឡើង។
សង្ឃឹមថា ប្រយោគទាំងនេះអាចជាក្ដីសង្ឃឹមដល់អ្នកគ្រប់គ្នាអាចឆ្លងកាត់នូវរាល់ការលំបាកនិងបញ្ហាដែលអ្នកកំពុងជួបប្រទះបាន៕
អត្ថបទ៖ ជូន x លួន ស្រីនាង