គេអាចពូកែជាងអ្នក ដោយសាររឿងទាំងនេះ

តាមធម្មតា នៅកន្លែងធ្វើការឬសាលារៀនតែងតែមានរៀបចំកាលវិភាគសម្រាប់ម៉ោងធ្វើការឬរៀនសូត្រជាដើម ព្រោះវាជាកត្តាចាំបាច់មិនអាចខ្វះបាន។ សូម្បីតែមនុស្សដែលជោគជ័យឬអ្នកមានមួយចំនួនធំក៏មានផែនការក្នុងម៉ោងធ្វើការនិងសម្រាកយ៉ាងច្បាស់លាស់ដែរ ដូច្នេះហើយការរៀបចំផែនការឬកាលវិភាគនេះជាផ្នែកមួយដែលធ្វើឱ្យអ្នកពូកែជាងអ្នកដទៃ។ បន្តទៅនេះ KnongSrok TV នឹងបង្ហាញពីរឿងមួយចំនួនដែលមនុស្សមួយចំនួនពូកែជាងអ្នក៖

១. យប់ឡើង រៀបចំផែនការសម្រាប់ថ្ងៃស្អែក

Photo_2021 09 20_15 12 22

ការរៀបចំផែនការសម្រាប់ថ្ងៃស្អែកពិតជាសំខាន់ណាស់ ដើម្បីឱ្យដឹងថា ស្អែកនឹងត្រូវធ្វើអ្វី? មានអ្វីត្រូវធ្វើខ្លះ? ដូច្នេះពួកគេអាចនឹងរៀបចំកាលវិភាគពីយប់ឬក៏រៀបចំកាលវិភាគប្រចាំសប្ដាហ៍ជាដើម។ ដោយសារតែចំណុចនេះហើយ គេអាចនឹងពូកែជាងអ្នក ព្រោះគេជាមនុស្សច្បាស់លាស់និងហ្មត់ចត់។

២. ក្រោកពេលព្រឹកធ្វើការ ដែលបានកំណត់

Photo_2021 09 20_15 12 27

បើសិនជាអ្នកមិនបានរៀបចំផែនការសម្រាប់ថ្ងៃស្អែកទេ នោះអ្នកនឹងមិនដឹងថា ស្អែកនឹងត្រូវធ្វើអ្វីខ្លះទេ ប៉ុន្តែបើអ្នករៀបចំផែនការឱ្យច្បាស់លាស់នោះអ្នកនឹងអាចសម្រេចតាមផែនការដែលអ្នកបានកំណត់។

៣. បែងចែកពេលវេលាបានដាច់ស្រេច រវាងពេលសម្រាក និងធ្វើការ

Photo_2021 09 20_15 12 32


ពេលសម្រាកនិងពេលធ្វើការជាពេលវេលាពីរដាច់ដោយឡែកពីគ្នា មិនអាចឡូកឡំគ្នាបានទេ។ នៅពេលដែលអ្នកបានត្រៀមផែនការច្បាស់លាស់សម្រាប់ថ្ងៃស្អែកហើយ អ្នកនឹងមានពេលវេលាសម្រាកច្បាស់លាស់ និងធ្វើការតាមពេលកំណត់។

៤. ជួបជុំតែមិត្តនាំចម្រើន

Photo_2021 09 20_15 12 38

គេអាចនឹងទៅជួបជុំមិត្តឬក៏នាំមិត្តជជែកគ្នាពីដែលជាប្រយោជន៍ដើម្បីអូសទាញគ្នាឱ្យកាន់តែចម្រើនកាន់តែល្អប្រសើរ ព្រោះមិត្តមានច្រើនប្រភេទ មិត្តខ្លះនាំគ្នាទៅរកផ្លូវត្រូវ មិត្តខ្លះនាំគ្នាទៅរកផ្លូវខុស ដូច្នេះគេយិតយោងគ្នានិងជម្រុញគ្នាឱ្យមានការអភិវឌ្ឍជាជម្រើសដែលល្អ។

៥. គេជាមនុស្សរៀនសូត្រជានិច្ច

Photo_2021 09 20_15 12 43

ដោយសារតែចំណុចមួយនេះ គេក៏កាន់តែពូកែជាងអ្នក។ គេជាមនុស្សរៀនសូត្រ មិនថា ទៅណាមកណាក៏មិនភ្លេចរៀននេះហើយដែលធ្វើឱ្យគេកាន់តែពូកែ ហើយជាធម្មតាមនុស្សរៀនសូត្រតែងមានមិត្តជាអ្នករៀនសូត្រដូចគ្នា ដូច្នេះហើយ គេនឹងកាន់តែចម្រើន។

រឿងទាំង៥នេះហើយ គេអាចនឹងពូកែជាងអ្នក ដូច្នេះ អ្នកគួរតែមានផែនការច្បាស់លាស់និងត្រឹមត្រូវដើម្បីឱ្យខ្លួនអ្នកក្លាយជាមនុស្សពូកែ៕

អត្ថបទ៖ ជូន x លួន ស្រីនាង