ជាទូទៅ ការដុតទៀនគឺមានការពេញនិយមខ្លាំងណាស់ ព្រោះវាអាចជួយអោយមានក្លិនក្រអូបនៅក្នុងបន្ទប់ និង អារម្មណ៍ស្រស់ស្រាយ។ ប៉ុន្តែទៀនខ្លះគឺមិនល្អសម្រាប់សុខភាពនោះទេ ហើយវាថែមទាំងអាចបង្កទៅជាគ្រោះថ្នាក់ថែមទៀតផង។
ខាងក្រោមនេះគឺជាហេតុផលដែលបង្ហាញថាទៀតគឺមិនល្អឡើយ!
១.សារធាតុគីមី
ថ្វីត្បិតតែទានគឺជាគ្រឿងតុបតែងដ៏ស្រស់ស្អាតក៏ដោយ តែពួកវាភាគច្រើនធ្វើពីប៉ារ៉ាហ្វីនដែលផលិតពីប្រេងឥន្ធនៈ។ ដូច្នេះដរាបណាអ្នកបំភ្លឺទៀន នោះវានឹងបញ្ចេញសារធាតុគីមីដូចជាបេនហ្សេនចេញមកក្រៅ ហើយសារធាតុទាំងនោះនឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើផ្លូវដង្ហើមរបស់អ្នក។
២.ទានដែលមានខ្សែដុតជាសំណ
ជាអកុសលប៉ារ៉ាហ្វីនមិនមែនជាបញ្ហាតែមួយទេ ព្រោះថាទៀនគឺមានខ្សែសំណមួយមុខទៀតដែលគួរអោយបារម្ភ ព្រោះនៅបេលដែលអ្នកដុតវា ខ្សែសំណនោះអាចនឹងបញ្ចេញសារធាតុដែលអាចបំផ្លាញសុខភាពរបស់អ្នកបាន។ ហើយនៅប្រទេសខ្លះទៀតវាគឺជាការខុសច្បាប់ក្នុងការលក់ទៀនដែលមានខ្សែសម្រាប់ដុតជាសំណ ប៉ុន្តែនេះគ្រាន់តែជាករណីតិចតួចប៉ុណ្ណោះ។ យ៉ាងណាមិញ សូមអ្នកធ្វើការពិនិត្យអោយបានម៉ត់ចត់មុននឹងសម្រេចចិត្តថាទិញទៀនណាប្រភេទណាមួយ ព្រោះពេលខ្លះអ្នកអាចហ្នឹងបំផ្លាញសុខភាពខ្លួនឯងដោយមិនដឹងខ្លួននោះឡើយ៕
ប្រភព៖ បរទេស