ប្រទេសទាំង ៥ ដែលមិនមានព្រលានយន្តហោះសូម្បីតែ១

អាកាសយានដ្ឋានបានក្លាយជានិមិត្តរូបនៃវឌ្ឍភាពសេដ្ឋកិច្ច និង សង្គមនៅក្នុងប្រទេសនីមួយៗ។ យ៉ាងណាមិញ វាក៏មានប្រទេសមួយចំនួនតូចដែលត្រូវបានគេដឹងថាពុំមានអាកាសយានដ្ឋាននៅក្នុងប្រទេសរបស់ខ្លួនផងដែរ។

ខាងក្រោមនេះគឺជាប្រទេសទាំង៥ ដែលមិនមានព្រលានយន្តហោះទាល់តែសោះ!

A1

១.ប្រទេសវ៉ាទីកង់

ប្រទេសវ៉ាទីកង់គឺជាប្រទេសតូចជាងគេបំផុតនៅលើពិភពលោក ដែលផ្ទៃដីត្រឹមតែ ០.៤៤ គីឡូម៉ែត្រការេ និងមានប្រជាជនតែ ៨០០ នាក់ប៉ុណ្ណោះ។ ហើយនៅក្នុងប្រទេសនេះគឺមិនមានកន្លែងទំនេរច្រើនទេ ដែលជាហេតុមិនអាចនឹងមានអាកាសយានដ្ឋានដូចប្រទេសដទៃឡើយ។

A2

២.ប្រទេសម៉ាណាកូ

វាគឺជាប្រទេសតូចមួយដែលមានប្រជាជនតិចជាង ៤០.០០០ នាក់ និង មានផ្ទៃដីត្រឹមតែ ២ គីឡូម៉ែត្រការេប៉ុណ្ណោះ។ ហើយប្រជាជននៅទីនោះគឺពិតជាមានការពិបាកក្នុងការធ្វើដំណើរទៅកាន់ក្រៅប្រទេសណាស់ ព្រោះថាប្រទេសម៉ាណាកូគឺមិនមានកន្លែងសម្រាប់ការសាងសង់អាកាសយានដ្ឋានឡើយ។ ដូច្នេះប្រជាជនត្រូវធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួន ដើម្បីទៅកាន់ប្រទេសដទៃទៀត បើទោះបីជាមានចំងាយឆ្ងាយរាប់ពាន់គីឡូម៉ែត្រក៏ដោយ។

A3

៣.រដ្ឋសាន់ម៉ារីណូ ក្នុងប្រទេសអ៉ីតាលី

រដ្ឋសាន់ម៉ារីណូ គឺស្ថិតនៅមិនឆ្ងាយពីទីក្រុងរ៉ូមនៃប្រទេសអ៉ីតាលីប៉ុន្មាននោះទេ ហើយវាជាតំបន់ដែលតូចជាងគេបំផុតដែលមិនអាចអោយមានការសាងសង់ព្រលានយន្តហោះបានឡើយ។ ដោយវាមានផ្ទៃដីត្រឹមតែ ៤០គីឡូម៉ែត្រប៉ុណ្ណោះ។


A4

៤.ប្រទេសអង់ដូរ៉ា

ប្រទេសអង់ដូរ៉ាគឺជាប្រទេសតូចជាងប្រទេសម៉ាណាកូទៅទៀត ដែលមានផ្ទៃដីត្រឹមតែ៤៦៨ គីឡូម៉ែត្រការ៉េតែប៉ុណ្ណោះ ។ ម្យ៉ាងទៀតប្រទេសនេះគឺពិតជាមានភ្នំថ្មខ្ពស់ៗ និង គ្មានកន្លែងទំនេរសម្រាប់ការសាងសង់ព្រលានយន្តហោះឡើយ។

A5

៥.ប្រទេស Liechtenstein

វាគឺជាប្រទេសដែលតូចជាងគេ ដោយមានភ្នំថ្មចោតខ្ពស់ ហើយផ្ទៃដីសរុបនៃប្រទេស Liechtenstein នេះគឺត្រឹមតែ១៦០ គីឡូម៉ែត្រការ៉េ ដោយមានប្រជាជនជិត ៤០.០០០។ ហើយវាមានប្រវែងត្រឹមតែពីរបីគីឡូម៉ែត្រប៉ុណ្ណោះ ហើយបរិវេណទាំងមូលរបស់វាគឺស្ទើរគ្មានកន្លែងទំនេរនោះទេ កុំថាឡើយមានទីលានសម្រាប់សាងសង់អាកាសយាន្តដ្ឋាននោះ។ ប៉ុន្តែយ៉ាងណាមិញប្រទេសដ៏ឯកោមួយនេះគឺពិតជាមានទេសភាពស្រស់ស្អាត និង គួរអោយចង់ទៅទស្សនាខ្លាំងណាស់៕

A6

 

ប្រភព ៖ បរទេស