កំពូលតារាកំប្លែងតែងតែបញ្ចេញសកម្មភាពប្លែកៗមិនចេះឈប់ឈរ មិនចេះរីងស្ងួត នាយ ពាក់មី ក្នុងរដូវកាលបុណ្យកាន់បិណ្ឌនេះ បានបញ្ចេញចម្រៀងមួយ បទរបស់ខ្លួនក្នុងផលិតកម្មថោន ដោយមានចំណងជើងថា ខ្លុយដិត។
បទ ខ្លុយដិត នេះផងដែរគឺជាការនិពន្ធទំនុកច្រៀងរបស់លោក សោម ដូរ៉េ ដោយមានពីរអារម្មណ៍ គឺបទប្រុសមួយ និង បទស្រីមួយ ដោយបទប្រុសបកស្រាយដោយនាយ ពាក់មី និង បទ ស្រីបកស្រាយដោយកញ្ញា សុវត្ថិឌី ធារិកា។
សោម ដូរ៉េ
ហើយថ្មីៗនេះបទ ខ្លុយដិត របស់នាយពាក់មី ក៏បានចេញវីឌីអូចម្រៀងជាផ្លូវការ ក្រោមការដឹកនាំសម្តែងពីលោក អ៊ិន រិទ្ធីចិត្រ ដែលជានាយកគ្រប់គ្រងផលិតកម្មផងដែរ។
លោក អ៊ិន រិទ្ធីចិត្រ
បញ្ជាក់ផងដែរថា បទ ខ្លុយដិត នេះត្រូវបានថតខ្សែវីឌីអូចម្រៀងជាពីរភាគ ដោយភាគទីមួយតម្រូវទៅលើបទ ខ្លុយដិត ដែលបកស្រាយដោយនាយ ពាក់មី ហើយសម្រាប់បទរបស់កញ្ញា សុវត្ថិឌី ធារិកា។
សូមទស្សនាវីឌីអូខាងក្រោម៖
ខ្លុយដិត - ពាក់មី (ភាំគ១)
ខ្លុយដិត - សុវត្ថិឌី ធារិកា (ភាគ២)
អត្ថបទ៖ ស្លាបប៉ាកកាមាស