ការហៀរសំបោរ ក្អក និង កណ្តាស់ គឺសុទ្ធតែជារោគសញ្ញានៃជំងឺផ្តាសាយ ហើយជំងឺផ្តាសាយក៏អាចធ្វើអោយមានការរលាកភ្នាសរំអិលនៅច្រមុះ និង បំពង់កផងដែរ ដោយបញ្ហាទាំងនេះច្រើនតែបណ្តាលមកពីមេរោគផ្សេងៗ។ ប៉ុន្តែកុំបារម្ភអី ព្រោះថ្ងៃនេះ “ក្នុងស្រុក” នឹងណែនាំអ្នកពីគន្លឹះ៥ យ៉ាង ដែលអាចជួយអ្នកអោយជាសះស្បើយពីជម្ងឺផ្តាសាយក្នុងរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ!
១.ងូតទឹក
វិធីដ៏ល្អដើម្បីបំបាត់ជម្ងឺផ្តាសាយ និង ចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកនោះគឺការងូតទឹកក្តៅ។ ព្រោះចំហាយទឹកក្តៅនោះនឹងជួយធ្វើឱ្យការដកដង្ហើមរបស់អ្នកកាន់តែស្រួល និង ស្រស់ស្រាយជាងមុន។
២.អាហារថ្ងៃត្រង់
ប្រសិនបើអ្នកមានជំងឺផ្តាសាយធ្ងន់ធ្ងរនោះអ្នកប្រហែលជាមិនមានអារម្មណ៍ចង់ញ៉ាំអាហារថ្ងៃត្រង់ប៉ុន្មានទេ ដូចនេះជម្រើសដ៏ល្អរបស់អ្នកនោះគឺគួរតែបរិភោគស៊ុបមាន់ក្តៅ ចេក ឬ ម្ហូបអាហារដែលមានជីវ៉ាន់ស៊ុយជាដើម។ ព្រោះអាហារទាំងនេះមានរសជាតិស្រាល ប៉ុន្តែមានជាតិសរសៃខ្ពស់ ប្រូតេអ៊ីន និង ប៉ូតាស្យូម ដែលអាចជួយពង្រឹងសុខភាពរបស់អ្នក ដើម្បីឆាប់ជាសះស្បើយពីជម្ងឺផ្តាសាយ។
៣.លំហាត់ប្រាណ
ជារឿយៗអ្នកប្រាកដជាមានអារម្មណ៍ធុញទ្រាន់ក្នុងធ្វើលំហាត់ប្រាណ ប៉ុន្តែអ្នកគួរតែព្យាយាមព្រោះវាអាចជួយឱ្យអ្នកឆាប់ជាពីជំងឺផ្តាសាយបានលឿន។ ម្យ៉ាងទៀត អ្នកមិនត្រឹមតែមានអារម្មណ៍ថាមានថាមពលច្រើននោះទេ ប៉ុន្តែវានឹងធ្វើឱ្យអ្នកដកដង្ហើមបានស្រួលថែមទៀតផង។
៤.បាញ់ច្រមុះ
ការប្រើប្រាស់ថ្នាំបាញ់ច្រមុះ ឬ បាញ់ស្រ្ពាយអំបិល នឹងជួយអោយអ្នកអាចដកដង្ហើមបានស្រួលជាងមុន ប៉ុន្តែ មិនត្រឹមតែបាញ់ថ្នាំនេះពេលថ្ងៃប៉ុណ្ណោះទេ ជាពិសេសអ្នកគួរតែបាញ់វាមុនពេលចូលគេងផងដែរ ព្រោះវិធីនេះក៏អាចជួយអោយអ្នកគេងលក់ស្រួលជាងមុនផងដែរ។ លើសពីនេះអ្នកនឹងទទួលបានអត្ថប្រយោជន៍នៅពេលព្រឹកផងដែរ ព្រោះវានឹងជួយអោយអ្នកមានស្លសតិចក្នុងអំឡុងពេលផ្តាសាយ។
៥.ជាតិទឹក
ចុងក្រោយវាគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការផឹកទឹកឱ្យបានគ្រប់គ្រាន់នៅពេលថ្ងៃ ព្រោះវានឹងធ្វើឱ្យអ្នកមានស្លេសតិចនៅក្នុងបំពង់ក និង ច្រមុះផងដែរ។ ហើយអ្វីដែលសំខាន់នោះ ប្រសិនបើអ្នកអនុវត្តតាមគន្លឹះទាំង ៥ យ៉ាងនេះ អ្នកនឹងមានឱកាសជាពីជំងឺផ្តាសាយក្នុងរយៈពេលយ៉ាងលឿន ពោលគឺត្រឹមតែ១ថ្ងៃប៉ុណ្ណោះ៕
ប្រភព ៖ បរទេស