មូលហេតុដែលអ្នកគួរតែដាក់ខ្ទឹមសនៅពីក្រោមខ្នើយគេងរបស់អ្នក!

ខ្ទឹមសគឺជាគ្រឿងទេសដ៏ល្អមួយ ដែលត្រូវបានគេយកទៅប្រើប្រាស់ដើម្បីបន្ថែមរសជាតិទៅលើម្ហូប ម្យ៉ាងទៀតវាគឺទទួលបានប្រជាប្រិយភាពបំផុតនៅទូទាំងសកលលោក។ ប៉ុន្តែតើអ្នកដឹងឬទេថា ខ្ទឹមសគឺមិនត្រឹមតែល្អសម្រាប់ការចម្អិននៅក្នុងផ្ទះបាយនោះទេ តែវាថែមទាំងមានអត្ថប្រយោជន៍សម្រាប់ដាក់ពីក្រោមខ្នើយផងដែរ!

A1

នៅក្នុងប្រវត្តិសាស្ត្រ ខ្ទឹមសគឺត្រូវបានគេប្រើប្រាស់ទៅតាមវិធីជាច្រើន ហើយការប្រើប្រាស់ញឹកញាប់បំផុតនោះគឺសម្រាប់ចម្អិនអាហារ។ ប៉ុន្តែអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺការប្រយុទ្ធប្រឆាំងនឹងសត្វល្អិត ក៏ដូចជាបណ្តេញនូវវិញ្ញាណអាក្រក់ជាដើម។ ម្យ៉ាងទៀត វាជាការពិតណាស់ដែលថាខ្ទឹមសមានអត្ថប្រយោជន៍ដ៏អស្ចារ្យក្នុងការរក្សាទុកវានៅក្នុងបន្ទប់ ជាពិសេសនោះគឺនៅក្រោមខ្នើយរបស់អ្នក ព្រោះវានឹងធ្វើអោយអ្នកគេងលក់ស្កប់ស្កល់។ ហើយថ្វីត្បិតតែស្តាប់ទៅដូចជាចំលែកបន្តិចមែន ប៉ុន្តែសារធាតុស្ពាន់ធ័រដែលមាននៅក្នុងខ្ទឹមស គឺមានឥទ្ធិពលធ្វើអោយអ្នកស្ងប់ស្ងាត់ និង គេងលក់ស្រួលថែមទៀតផង។

A2


លើសពីនេះទៅទៀត វានឹងជួយបង្កើនគុណភាពនៃការគេងរបស់អ្នក ដោយជួយអោយអ្នកគេងលឿនផងដែរ។ ហើយកុំបារម្ភអី ព្រោះបន្ទប់គេងរបស់អ្នកនឹងមិនមានក្លិនខ្ទឹមសឈួលនោះទេ ហើយការធ្វើបែបនេះគឺអាចជួយអោយអ្នកក្រោកពីគេងដោយអារម្មណ៍ស្រស់ថ្លាថែមទៀតផង៕

A3

ប្រភព ៖ បរទេស