អត្ថប្រយោជន៍ជាច្រើននៃគ្រាប់ផ្កាឈូករ័ត្នចំពោះសម្រស់!

គ្រាប់ផ្កាឈូករ័ត្នត្រូវបានគេយកទៅប្រើប្រាស់នៅក្នុងផលិតផលថែសម្រស់គឺដោយសារតែគុណប្រយោជន៍ដ៏ច្រើនរបស់វា។ ហើយផ្កាឈូករ័ត្នមិនត្រឹមតែមានរសជាតិឆ្ងាញ់ ស្រួយៗដូចសណ្តែកដីប៉ុណ្ណោះទេ គ្រាប់ផ្កាឈូករ័ត្ននីមួយៗគឺថែមទាំងសម្បូរទៅដោយសារធាតុជំនួយដល់សុខភាព និង សម្បូរទៅដោយជាតិប្រូតេអ៊ីន វីតាមីន A វីតាមីនB3 វីតាមីនE វីតាមីនB5 និង ជាតិរ៉ែជាដើម។ ដោយក្នុងនោះ គ្រាប់ផ្កាឈូករ័ត្នបានផ្តល់នូវអត្ថប្រយោជន៍ដល់សម្រស់ដូចជា៖

A1

១.រក្សាស្បែកមុខឲ្យភ្លឺថ្លា

គ្រាប់ផ្កាឈូករ័ត្នសម្បូរទៅដោយ fatty acid ដែលមានឥទ្ធិពលខ្លាំងខ្លាក្នុងការប្រឆាំងនឹងបាក់តេរីផ្សេងៗ។ ហើយវាគឺជំនួយទៅដល់ការកម្ចាត់មុននៅលើផ្ទៃមុខ ភាពរោល និង បញ្ហាស្បែកមុខមួយចំនួនផងដែរ។

A2

២.កាត់បន្ថយភាពចាស់

សារធាតុវីតាមីន E ដែលមាននៅក្នុងគ្រាប់ផ្កាឈូករ័ត្នត្រូវបានគេទទួលស្គាល់ថាមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយភាពចាស់ជរា និង ភាពចាស់មុនអាយុជាដើម។ ម្យ៉ាងទៀត វាថែមទាំងជួយការពារផ្ទៃមុខពីបរិយាកាសជុំវិញខ្លួនទៀតផង។

A3

៣.ជួយឲ្យសក់លូតលាស់ល្


ប្រសិនបើអ្នកកំពុងស្វែងរកវិធីសាស្រ្តដើម្បីឲ្យសក់ឆាប់លូតលឿន គឺអ្នកអាចសាកល្បងជ្រើសរើសគ្រាប់ផ្កាឈូករ័ត្នមកជំនួយបាន ព្រោះវាសម្បូរទៅដោយជាតិស័ង្កសី និង វីតាមីន E ដែលជួយពន្លឿនចលនាឈាមទៅកាន់លលាដ៍ក្បាល និង នាំឲ្យសក់ឆាប់ដុះលឿន។

Sunflower Oil Helps Improve Scalp Health LEWIGS

៤.ការពារសក់ជ្រុះ

គេតែងតែណែនាំអ្នកដែលជួបនឹងបញ្ហាសក់ជ្រុះឲ្យឧស្សាហ៍ញុំាគ្រាប់ផ្កាឈូករ័ត្នដើម្បីកាត់បន្ថយការជ្រុះសក់ ព្រោះគ្រាប់ផ្កាឈូករ័ត្នបានជួយស្រូបយកជាតិស័ង្កសី និង អុកស៊ីសែនឲ្យជ្រាបចូលទៅក្នុងសរសៃសក់បានយ៉ាងល្អដែលជាហេតុធ្វើអោយសក់របស់អ្នករឹងមាំ និង មិនងាយជ្រុះ។

A5

៥.ការពារពីពន្លឺព្រះអាទិត្យ

គ្រាប់ផ្កាឈូករ័ត្នមានឥទ្ធិពលជួយការពារសរសៃសក់ និង ស្បែកមុខពីការរងនូវកម្តៅពីពន្លឺព្រះអាទិត្យ ហើយថែមទាំងផ្តល់សំណើមដល់ស្បែកទៀតផង ដែលធ្វើឲ្យស្បែកមុខរបស់អ្នកមានសុខភាពល្អ និង មានសភាពក្មេងជាងវ័យ៕

A6

ប្រភព ៖ បរទេស