ព្រះសិរមេទេវតាព្រះភ័ក្រ្ត៤រកឃើញនៅខ្លោងទ្វារតាកាវ

យោងតាមការបង្ហោះជាផ្លូវការនាព្រឹកថ្ងៃទី២៧ខែកញ្ញា ឆ្នាំ ២០២១ ទាក់ទិននឹងការរកឃើញនូវរូបចម្លាក់ព្រះសិរមេទេវតាព្រះភ័ក្រ្ត៤ ក្នុងបរិវេនខ្លោងទ្វារតាកាវ ដោយខាង អាជ្ញាធរជាតិអប្សរាបានសរសេររៀបរាប់ថា៖

242171364_1873334049540181_1113386264410217616_n

រូបចម្លាក់ព្រះសិរមេទេវតាត្រូវបានក្រុមការងារជួសជុលខ្លោងទ្វារតាកាវប្រទះឃើញកប់ក្នុងដីនៅក្បែរខឿនជ្រុងឦសាននៃខ្លោងទ្វាតាកាវ កាលពីថ្មីៗនេះ។

242174396_1873333849540201_1081199074595815329_n

242228663_1873333976206855_7982427490453881853_n

រូបព្រះសិរមេទេវតាព្រះភ័ក្រ្ត៤ ដែលបានរកឃើញមានព្រះភ័ក្រ្ត២ត្រឹមពាក់កណ្តាលច្រមុះចុះក្រោម។

242269136_1873333816206871_6835018851311601509_n

ចំពោះចម្លាក់ព្រះសិរទេវតាដែលបានរកឃើញនេះ ក្រុមការងារបានយកទៅធ្វើការផ្គុំសាកល្បងជាមួយនឹងចម្លាក់ស្មាទេវតាដើម្បីផ្ទៀងផ្ទាត់ ជាលទ្ធផលចម្លាក់ព្រះភ័ក្រ្តដែលបានរកឃើញនោះពិតជាត្រូវគ្នាជាមួយនឹងតួខ្លួនមេទេវតាប្រាកដមែន។


242349202_1873333776206875_5045585115720085075_n (1)

បន្ទាប់ពីផ្គុំរួចរាល់ហើយ ក្រុមការងារបានសហការជាមួយនឹងនគរបាលការពារបេតិកភណ្ឌក្នុងតំបន់អង្គរ ដើម្បីយកចម្លាក់ព្រះភ័ក្រ្តនោះមករក្សាទុកនៅទីតាំងការដ្ឋានខ្លោងទ្វារតាកាវ ដើម្បីធ្វើការជួសជុលឡើងវិញ៕

242349202_1873333776206875_5045585115720085075_n

242737506_1873333899540196_7075386810762605733_n

243118290_1873334009540185_6623466559569479387_n

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ

រូបភាព៖ លោកស្រី គឹម សេងភក្តី

ប្រភព៖ អាជ្ញាធរជាតិអប្សរា