តើកញ្ញា កែវ សេងលីហួរ អាចនឹងដណ្តើមម្កុដបវរកញ្ញាកម្ពុជា២០២១យកមកគ្រងបានដែរឬទេ?

បវរកញ្ញា ភពផែនដី ២០១៨ តំណាងឲ្យប្រទេសកម្ពុជា ទៅប្រកួតនៅលើឆាកអន្តរជាតិ កញ្ញា កែវ សេងលីហួរ បានដាក់ពាក្យចូលរួមប្រកួតបវរកញ្ញាកម្ពុជា២០២១ ក្នុងគោលបំណងចង់ក្លាយជាម្ចាស់ម្កុកបវរកញ្ញាកម្ពុជា២០២១ ដើម្បីទៅចូលរួមប្រកួតបវរកញ្ញាអន្តរជាតិនាពេលខាងមុខនេះ។

242007901_1053701538772176_7379199126511657661_n

ឆ្លងកាត់ការប្រកួតយ៉ាងតឹងរឹងក្នុងការជ្រើសរើសយកបេក្ខនារីមួយរូបដើម្បីក្លាយជាម្ចាស់ម្កុដ បវរកញ្ញាកម្ពុជា ២០២១ អស់ពេលយ៉ាងយូរ មកដល់ពេលនេះគឺនៅមិនទាន់អាចរកបាន បេក្ខនារីដែលជាប់ជ័យលាភីនៅឡើយទេ។ ហើយនៅក្នុងនោះផងដែរ ក៏មានបេក្ខនារីមួយរូបដែលជាអតីតបវរកញ្ញា ភពផែនដី កញ្ញា កែវ សេងលីហួរ ក៏កំពុងព្យាយាមក្នុងការប្រជែងយកម្កុដជាមួយនិងបេក្ខនារីផ្សេងៗផងដែរ។

183935577_974837359991928_3088616790916492989_n

211191122_1011933332948997_9098538750854929410_n

212765134_1009737373168593_8415829058104838001_n

កញ្ញា កែវ សេងលីហួរ បន្ទាប់ពីឆ្លងកាត់ការប្រកួតបវរកញ្ញាភពផែនដី២០១៨រួចមក យើងសង្កេតឃើញថា កញ្ញា កែវ សេងលីហួរ តែងតែបង្ហាញខ្លួននៅលើឆាកបវរកញ្ញាផ្សេងៗនៅតាមបណ្តារប្រទេសជាច្រើនដូចគ្នា មុនពេលដែលកញ្ញាមកចូលរួមប្រកួតបវរកញ្ញាកម្ពុជា២០២១នេះ។

213007537_1007581243384206_3484593405500080992_n

241217763_1054882188654111_8257676533298094395_n

241266343_1049670682508595_1101889229488847551_n


តើបេក្ខនារីរូបណានឹងអាចក្លាយជាម្ចាស់ម្កុដបវរកញ្ញាកម្ពុជា២០២១នេះ? តើកញ្ញា កែវ សេងលីហួរ អាចសម្រេចគោលបំណងក្នុងការដណ្តើមយកម្កុដបវរកញ្ញាកម្ពុជា២០២១បានដែរឬទេ?

សូមរងចាំតាមដានទាំងអស់គ្នានៅលើផេកផ្លូវការរបស់បវរកញ្ញាកម្ពុជាដែលមានឈ្មោះថា Miss Grand Cambodia ទាំងអស់គ្នា។

241512776_1051153795693617_3086781849126631389_n

242318827_1056943958447934_4183102223242314835_n

242334765_1062413621234301_5232218044675256245_n

242359275_1062413587900971_1994038071351468521_n

242651585_1062413561234307_3705206629506585288_n

242699374_1062413644567632_3405788776876667439_n

អត្ថបទ៖ ស្លាបប៉ាកកាមាស