តារាសម្តែងមានឈ្មោះបោះសម្លេងក្នុងព្រះរាជាណាចក្រកម្ពុជានិងជាតារាចម្រៀងក្នុងផលិតកម្ម Top Music លោក ឆឹម សក្កដា ហាក់មានការមិនពេញចិត្តជាខ្លាំងជាមួយនឹងអ្នកមកសុំជំនួយពីលោកទៅជួយអ្នកខ្វះខាត ប៉ុន្តែមិនដឹងថាបានដល់ដៃជនខ្វះខាតនោះឬអត់?
លោក ឆឹម សក្កដា បានរៀបរាប់នៅលើគណនីបណ្តាញសង្គមរបស់ខ្លួនថា
"សុំជំនួយជួយអ្នកនេះ ជួយអ្នកនោះ ដល់ជួយហើយ សុំរូបថតប្រគល់លុយដល់ជនរងគ្រោះមិនឲ្យ! ម៉េចចឹង? ខ្ញុំមិនមែនចង់បានរូបថតយកមកបង្ហោះនោះទេ តែខ្ញុំគ្រាន់តែចង់ឃើញថាលុយខ្ញុំជួយជាហូរហែរ បានដល់ដៃជនរងគ្រោះពិតអត់! ហើយឥលូវនៅតាមសុំទៀត???"
នេះជាអ្វីដែលលោក ឆឹម សក្កដា បានរៀបរ៉ាប់ ប៉ុន្តែលោកមិនបានបង្ហាញថាអ្នកដែលតែងតែសុំជំនួយពីលោកទៅជួយដល់ជនខ្វះខាតនោះជានរណាឡើយ។
អត្ថបទ៖ ស្លាបប៉ាកកាមាស