ប្រេងក្រអូប៤ក្លិនដែលអាចជួយសម្រួលដល់បញ្ហាឈឺខ្នង និង សន្លាក់បានយ៉ាងមានប្រសិទ្ធភាព!

បញ្ហាឈឺខ្នង ឬ ឈឺឆ្អឹងឆ្អែងគឺតែងតែកើតមានឡើងជារឿយៗទៅលើមនុស្សចាស់ មនុស្សពេញវ័យ និង វ័យជំទង់ជាដើម។ ហើយវាគឺអាចបណ្តាលមកពីបញ្ហាកង្វះលំហាត់ប្រាណ ឬ អង្គុយកោងខ្នងច្រើនម៉ោងជាដើម។ ដូច្នេះដើម្បីសម្រួលដល់បញ្ហាមួយនេះ អ្នកជំនាញបានណែនាំឲ្យជ្រើសរើសយកការពុតខ្លួន និង ធ្វើលំហាត់ប្រាណជាប្រចាំឲ្យបានញឹកញាប់។ ហើយទន្ទឹមនឹងនេះ អ្នកក៏អាចប្រើប្រាស់ប្រេងក្រអូប៤ក្លិនដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការសម្រួលបញ្ហាឈឺខ្នងបានដែរ ដោយក្នុងនោះមានដូចជា៖

A1

១.ប្រេងជីអង្កាម

ជីអង្កាមត្រូវបានគេស្គាល់ថាជាឱសថទិព្វសម្រាប់ពេលឈឺខ្លួនប្រាណ ហើយសារធាតុក្លិនប្រហើរៗ និង ត្រជាក់ៗរបស់វាបានធ្វើឲ្យមានប្រសិទ្ធិភាពខ្ពស់ក្នុងការជួយសម្រួលដល់សាច់ដុំ និង ការពារការរមួលសាច់ដុំជាដើម។ ម្យ៉ាងទៀត ក្រោយពេលធ្វើលំហាត់ប្រាណរួច អ្នកក៏អាចប្រើប្រេងជីអង្កាម ឬ ប្រេងខ្យល់បន្តិចដើម្បីឈ្លីនៅម្តុំដែលចុក ឬ រោយគឺជាការស្រេច។

A2

២.ប្រេងស្លឹកគ្រៃ

ស្លឹកគ្រៃគឺមានគុណប្រយោជន៍យ៉ាងខ្លាំងក្នុងការប្រឆាំងនឹងជម្ងឺសន្លាក់ដៃជើង មហារីក និង ជម្ងឺបេះដូង។ ហើយប្រសិនបើអ្នកជួបប្រទះនឹងបញ្ហាឈឺឆ្អឹងខ្នង នោះប្រេងស្លឹកគ្រៃគឺជាជម្រើសល្អបំផុតសម្រាប់អ្នក។ រីឯវិធីធ្វើគឺអ្នកគ្រាន់តែបណ្តក់ប្រេងនេះបន្តិចទៅលើកន្លែងដែលឈឺរួចម៉ាស្សាថ្នមៗ រួចទុកចោលមួយសន្ទុះនោះអ្នកនឹងឃើញលទ្ធផល។

A3


៣.ប្រេងខ្ញី

អ្នកប្រាកដជាធ្លាប់ប្រើប្រាស់ខ្ញីជាគ្រឿងផ្សំដ៏ឈ្ងុយឆ្ងាញ់ក្នុងម្ហូបអាហាររបស់អ្នកហើយ តែខ្ញីមិនត្រឹមតែជារុក្ខជាតិដែលអាចបរិភោគបាននោះទេ ពោលវាថែមទាំងជំនួយដល់អ្នកដែលជួបបញ្ហាសន្លាក់ទៀតផង។ ដោយគេបានណែនាំឲ្យអ្នកជម្ងឺត្រាំក្នុងទឹកក្តៅឧណ្ឌៗ និង បន្តក់ប្រេងខ្ញី៤ទៅ៥ដំណក់រួចត្រាំទឹកនោះរហូតដល់ទឹកត្រជាក់។ ហើយការអនុវត្តបែបនេះជាប្រចាំនឹងអាចជំនួយដល់បញ្ហាឈឺខ្នងបានយ៉ាងមានប្រសិទ្ធភាព។

A6

៤.ប្រេងឡាវែនដឺ

ប្រេងឡាវែនដឺគឺមិនត្រឹមតែជួយកាត់បន្ថយការឈឺក្បាល និង សម្រួលដល់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ក្នុងការព្យាបាលជម្ងឺសន្លាក់ផងដែរ។ ដោយអ្នកអាចឈ្លីប្រេងឡាវែនដឺនេះទៅលើកន្លែងដែលឈឺ ឬ បណ្តក់ចូលក្នុងទឺកដើម្បីត្រាំក៏បានព្រោះវានឹងផ្តល់លទ្ធផលជាទីគាប់ចិត្តដូចគ្នា៕

A5

ប្រភព ៖ បរទេស