កុំចោលសម្បកដំឡូងបារាំងអី ព្រោះវាមានអត្ថប្រយោជន៍ចំពោះសុខភាពខ្លាំងណាស់!

ដំឡូងបារាំងគឺជាបន្លែមួយប្រភេទដែលគេពេញនិយមដាំ និង បរិភោគបំផុតនៅទូទាំងពិភពលោក។ ហើយវាមានតម្លៃថោកក្នុងការដាំដុះ និង សម្បូរទៅដោយសារធាតុចិញ្ចឹមថែមទៀតផង។ ប៉ុន្តែតើអ្នកដឹងដែរឬទេថា សម្បកដំឡូងបារាំងគឺសម្បូរទៅដោយជាតិសរសៃ Fiber ប្រូតេអ៊ីន ជាតិរ៉ែ និង វីតាមីនច្រើនជាងសាច់ដំឡូងទាំងមូលទៅទៀត។

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់ៗរបស់សម្បកដំឡូងបារាំងដែលអ្នកមិនធ្លាប់ដឹងពីមុនមក!

A1

១.ប្រឆាំងនឹងការអាលែកហ្សីផ្សេងៗ

សម្បកដំឡូងបារាំងគឺសម្បូរទៅដោយ flavonoids ដែលជាសារធាតុចិញ្ចឹមម្យ៉ាង ដែលអាចការពាររាងកាយពីការងាយឆ្លងមេរោគ និង ជម្ងឺផ្សេងៗ ជាពិសេសនោះគឺសម្រាប់អ្នកដែលងាយនឹងប្រតិកម្ម។

A2

២.ត្រួតពិនិត្យសម្ពាធឈាម

សម្បកដំឡូងបារាំងគឺអាចជួយសម្រួលដល់បេះដូងឲ្យដំណើរការបានល្អ ហើយការបរិភោគដំឡូងទាំងនៅសម្បកនឹងជួយឲ្យសម្ពាធឈាមមានលំហូរល្អ និង នៅថេរជានិច្ច ដោយសារជាតិរ៉ែ ប៉ូតាស្យូម និង កាល់ស្យូមដែលមាននៅក្នុងសម្បករបស់វា។

A3

៣.ល្អសម្រាប់ស្បែកមុខ


សម្បកដំឡូងបារាំងមានគុណប្រយោជន៍ជាច្រើនណាស់ចំពោះស្បែកមុខ ដោយវាជួយកម្ចាត់នូវស្នាមដក់ក្រោមភ្នែក ផ្តល់ពន្លឺដល់ស្បែកមុខ កម្ចាត់មុនក្បាលខ្មៅ និង មុនសាច់ជាដើម ហើយវាថែមទាំងកាត់បន្ថយការឡើងខ្លាញ់នៅលើផ្ទៃមុខទៀតផង។ សម្រាប់វិធីធ្វើវិញគឺអ្នកគ្រាន់តែប្រើប្រាស់សំឡីជូតមុខជ្រលក់ចូលទឹកសម្បកដំឡូងបារាំងរួចយកមកជូតនៅលើផ្ទៃមុខឲ្យសព្វ រួចទុកចោល១៥ទៅ២០នាទីហើយលាងចេញគឺជាការស្រេច។

A4

៤.ល្អសម្រាប់សក់

វាមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ស្បែកមុខប៉ុណ្ណោះទេ សម្បកដំឡូងបារាំងក៏មានអត្ថប្រយោជន៍ធ្វើឲ្យសក់ទន់រលោង មានសំណើម និង ជួយឲ្យដុះលឿនផងដែរ។ ចំពោះវិធីធ្វើវិញ ចូរអ្នកត្រាំសម្បកដំឡូងក្នុងទឹករួចចម្រាញ់យកតែទឹកមកកក់លើស្បែកក្បាលរយៈពេលពី៥ទៅ១០នាទី បន្ទាប់មកគ្រាន់តែអប់វាទុករយៈពេល១៥នាទីទៀតសឹមលាងទឹកចេញគឺជាការស្រេច។

A5

៥.ឆ្អឹងរឹងមាំ

សម្បកដំឡូងគឺសម្បូរទៅដោយជាតិរ៉ែដែលមានសារៈសំខាន់សម្រាប់ធ្វើឲ្យឆ្អឹងរឹងមាំ ដោយសារធាតុចិញ្ចឹមទាំងនោះរួមមានដូចជាជាតិដែក ប៉ូតាស្យូម ម៉ាញេស្យូម និង ស័ង្កសីជាដើម។ រីឯជាតិម៉ាញ៉េស្យូម៥០ទៅ៦០ភាគរយគឺមាននៅក្នុងឆ្អឹងរបស់រាងកាយយើង ដូចនេះការទទួលទានសម្បកដំឡូងគឺមានអត្ថប្រយោជន៍សម្រាប់សុខភាពឆ្អឹងបំផុតដែលអ្នកមិនគួរមើលរំលង៕

A6

ប្រភព ៖ បរទេស