ហេតុផលដែលនាំឲ្យម្ហូបអាស៊ីក្លាយជាជម្រើសល្អបំផុតសម្រាប់សុខភាពរបស់អ្នក!

របបអាហារល្អគឺជាឱសថដ៏មានប្រសិទ្ធិភាពបំផុតក្នុងការព្យាបាលជម្ងឺគ្រប់ប្រភេទ ហើយអ្វីដែលពិសេសនោះគឺ អាហារនៅប៉ែកអាស៊ី ដែលតែងតែគិតទៅលើសុខភាពជាចម្បង និង ថែមទាំងមានឱជារសដ៏ឈ្ងុយឆ្ងាញ់ថែមទៀតផង។

ខាងក្រោមនេះគឺជាហេតុផល៥យ៉ាងដែលនាំម្ហូបអាស៊ីក្លាយជាជម្រើសល្អបំផុតសម្រាប់សុខភាព៖

A1

១.ស៊ុប

ស៊ុបគឺជាមុខម្ហូបដែលគេតែងតែនិយមបរិភោគនៅប៉ែកអាស៊ីហើយត្រូវបានរម្ងាស់ចេញពីសាច់មាន់ សាច់គោ និង សាច់ត្រីជាដើម ដោយលាយជាមួយនឹងបន្លែគ្រប់មុខដែលសុទ្ធសឹងតែជាគ្រឿងទេសល្អសម្រាប់សុខភាព។ ហើយស៊ុបនៅអាស៊ីគឺត្រូវបានគេចាត់ទុកជាថ្នាំព្យាបាលរោគទៀតផង ដូចជាស៊ុបមាន់ខ្មៅជាដើម។

A9

២.បន្លែច្រើនជាងសាច់

ជាការពិតណាស់ សាច់គឺសម្បូរទៅដោយប្រូតេអ៊ីនក៏ពិតមែន ប៉ុន្តែការបរិភោគច្រើនពេកក៏មិនល្អចំពោះសុខភាពដែរ។ ហើយរបបអាហារនៅអាស៊ីគឺជ្រើសយកការបរិភោគ ៣ភាគ១ដែលមានន័យថា ត្រូវមានបន្លែច្រើនជាងសាច់៣ដងដែលស្របតាមការណែនាំនៅក្នុងពីរ៉ាមីតអាហារ។

A3

៣.បាយ


បាយគឺជាតួឯកសំខាន់នៅក្នុងម្ហូបអាហារអាស៊ីដែលមិនអាចខ្វះបានឡើយ ហើយបាយប្រភេទនីមួយៗគឺមានគុណប្រយោជន៍ផ្សេងៗគ្នាដូចជាបាយអង្ករសម្រូបមានជាតិស្ករតិចជាងបាយសធម្មតា ដែលត្រូវបានណែនាំសម្រាប់អ្នកមានជម្ងឺទឹកនោមផ្អែមបរិភោគ។

A5

៤.សាច់ត្រី

សាច់ត្រីគឺសម្បូរទៅដោយប្រូតេអ៊ីន និង ជាតិខ្លាញ់ល្អ ហើយមិនដែលត្រូវបានអ្នកនៅតំបន់អាស៊ីមើលរំលងនោះទេ មិនថាទោះបីជាម្ហូបចៀន ចំហុយ ស្លរផ្សេងៗក៏គេមិនដែលចោលសាច់ត្រីដែរ។

Chinese Style Marinated Steamed Fish With Onion. More Asian Food...

៥.ជីគ្រប់ប្រភេទ និង គ្រឿងទេសផ្សេងៗ

ជី និង គ្រឿងទេសគឺមិនត្រឹមតែបន្ថែមរសជាតិទៅក្នុងម្ហូបអាហារអាស៊ីឲ្យកាន់តែមានរសជាតិទ្វេដងនោះទេ ប៉ុន្តែវាថែមទាំងជួយពង្រឹងដល់សុខភាពរបស់អ្នកបរិភោគទៀតផង៕

A7

ប្រភព ៖ បរទេស