ជួបទុក្ខផ្ទួនៗបាត់បង់សមាជិកគ្រួសារដូចគ្នា! សូមចូលរួមរំលែកទុក្ខតារាទាំង ៣ ដួងនេះផង

នៅថ្ងៃនេះ មានព័ត៌មានអកុសលធ្វើឱ្យភ្ញាក់ផ្អើលពេញបណ្តាញសង្គម ដោយមានតារានៅក្នុងសិល្បៈដល់ទៅ៣ដួង បានបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ដូចៗគ្នាក្នុងថ្ងៃតែ១ ដោយគ្មានថ្ងៃត្រលប់ ។

១. លោក ករុណា ពេជ្រ

តារាចម្រៀង ផលិតកម្ម Town លោក ករុណា ពេជ្រ មានទុក្ខជាទម្ងន់ ដោយសារតែឪពុករបស់លោក ដែលមានជំងឺរ៉ាំរ៉ៃជាច្រើនឆ្នាំ រហូតលោកសម្រាកពីសិល្បៈ ខំប្រឹងលក់ផ្ទះលក់ឡានមើលជំងឺ ពេលនេះលោកឪពុកលោក បានទទួលមរណភាពហើយ។

245831659_2116713275136563_7001117639570454809_n

245746951_4495573620480011_2612966387462206670_n

២. អ្នកនាង ខាត់ សុឃីម


នៅយប់ថ្ងៃទី​ 13 ខែតុលា​ ឆ្នាំ​ 2021​ វេលាម៉ោង​ 8:30នាទី​ ក្រុម​គ្រួសារ​ត្រកូលខាត់ទាំងអស់គ្នា​ មានទុក្ខក្រៀមក្រំជាពន់ពេក​ ដោយអ្នកនាង លីម​ ស្រីណែត​ ដែលជា ប្អូនថ្លៃស្រី អ្នកនាង ខាត់ សុឃីម បានទទួល​មរណភាព​ ដោយជំងឺ COVID-19 ។

245461663_408371903986449_7051192719763376711_n

៣. កញ្ញា រ៉ាប៊ី

តារាចម្រៀងស្រីកញ្ញា រ៉ាប៊ី វិញ ក៏បានបាត់បង់លោកពូ ដែលចាកឆ្ងាយមិនអាចត្រលប់មកវិញដូចគ្នា។

244973650_777340086420760_7979731781475713968_n

យើងខ្ញុំសូមចូលរួមរំលែកទុក្ខផងក្រុមគ្រួសារទាំងបីដួងនេះផងដែរ សូមឧទ្ទិសកុសលផលបុណ្យអោយវិញ្ញាណក្ខ័ន្តសមាជិកគ្រួសារអ្នកទាំង៣ទៅកាន់សុគតិភពផងចុះ៕