ពិតជាមានសណ្តានចិត្តល្អមែន គ្រាន់តែគេបាញ់លុយច្រលំភ្លាម បាញ់ឲ្យគេវិញភ្លែតដោយមិនចាំយូរ

យោងតាមការបង្ហោះរបស់គណនីfacebook Sophear Thida កាលពីពេលថ្មីៗនេះទាក់ទិននឹងការដែលមានអ្នកបាញ់លុយតាមធនាគាច្រលំចូលគណនីធនាគារបស់ខ្លួន ហើយខ្លួនក៏បានបាញ់ត្រលប់ទៅវិញភ្លាមៗដោយមិនចង់បានលុយនោះឡើយ ព្រមទាំងបានសរសេរសារបន្តិចបន្តួចថា៖

Photo_2021 10 16_09 08 08

"លុយពិបាករកណាស់! ចឹងមុនផ្ញើឲ្យគណនីណាសូមពិនិត្យផង។

ខ្ញុំផ្ញើជូនម្ចាស់ដើមវិញហើយ ព្រោះលុយមិនដឹងមុខ ខ្ញុំមិនចាត់ទុកថាជាលាភរបស់ខ្ញុំទេ។

តែប្រហែលម្ចាស់លុយមិនដឹងទេ យ៉ាងណាបងបានលុយបងហើយបង។ សង្ឃឹមថាបងមានស្នាមញញឹមពេលឃើញលុយបងវិញ

អំពើល្អមិនសាបសូន្យទេ"

Photo_2021 10 16_09 08 06 (2)

Photo_2021 10 16_09 08 06

សង្ឃឹមថាបងប្អូនខ្មែរគ្រប់រូបនឹងមានចិត្តដូចគាត់ដែលមិនចង់បានលុយរបស់គេ នៅពេលដែលគេផ្ញើមកច្រលំ ព្រោះលុយពិបាករកខ្លាំងណាស់ ហើយញើសឈាមរបស់គេដែលគេខំប្រឹងរកមកទម្រាំបានមួយកាកមួយសេនគឺមិនមែនស្រួលឡើយ។


ដូច្នេះចូលបងប្អូនកុំចង់បានលុយរបស់គេ ព្រោះនៅពេលដែលនរណាម្នាក់បាត់លុយ មិនថាយើងមិនថាយើងគឺស្តាយដូចគ្នា។

រួមគ្នាសាងអំពើល្អដើម្បីឲ្យប្រទេសរបស់យើងរីកចម្រើនកាន់តែខ្លាំង ដោយមានមនុស្សល្អក្នុងសង្គមច្រើនជាមនុស្សអាក្រក់។

Photo_2021 10 16_09 08 05 (2)

Photo_2021 10 16_09 08 05 (3)

Photo_2021 10 16_09 08 05 (4)

Photo_2021 10 16_09 08 05

អរគុណសម្រាប់ការអានរបស់ប្រិយមិត្ត

អត្ថបទ៖ Mss Soma