ក្រុមភ្នាក់ងារទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរ សិក្សាវគ្គបណ្តុះបណ្តាលការគ្រប់គ្រងហានិភ័យប្រាសាទ

យោងតាមការបង្ហោះជាសារធារណៈរបស់ អាជ្ញាធរជាតិអប្សរា ទាក់ទិនជាមួយនឹងក្រុមភ្នាក់ងារទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរ សិក្សាវគ្គបណ្តុះបណ្តាលការគ្រប់គ្រងហានិភ័យប្រាសាទ។

243236481_1886273518246234_3419811612919397232_n

នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ

ក្រុមភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរាដែលប្រចាំការប្រាសាទនានានៅក្នុងរមណីយដ្ឋានអង្គរទទួលការបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងហានិភ័យប្រាសាទ។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងដោយនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ សហការជាមួយអ្នកជំនាញស្ថាប័ន GIZ ប្រទេសអាល្លឺម៉ង់ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា។

243069372_1886273621579557_8285801691244385454_n

243345506_1886273858246200_6372065255103630182_n

វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងនៅបណ្ណាល័យខាងជើងថែវរួតព្រះពាន់ នៃប្រាសាទអង្គរវត្ត ក្នុងគោលបំណង ពង្រឹងសមត្ថភាពបន្ថែមដល់ភ្នាក់ងារទេសចរណ៍ដែលប្រចាំការផ្ទាល់តាមប្រាសាទជាទុនបន្ថែមដើម្បីឱ្យភ្នាក់ងារទាំងអស់បានដឹងពីស្ថានភាពជាក់ស្ដែងរបស់ប្រាសាទរួមចំណែកក្នុងកិច្ចការអភិរក្សប្រាង្គប្រាសាទឱ្យកាន់តែល្អសម្រាប់បច្ចុប្បន្ន និងទៅអនាគត។

245125991_1886273704912882_3701221216071063660_n

លោក អ៉ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់បង្កើនសមត្ថភាពផ្ទៃក្នុង ក្នុងរង្វង់ស្ថាប័នអាជ្ញាធរជាតិអប្សរា ដោយផ្ទេរចំណេះដឹង និងបទពិសោធន៍ពីអ្នកចេះដឹងច្រើនទៅអ្នកចេះតិច។ ពិសេសភ្នាក់ងារទេសចរណ៍ដែលធ្វើការងារផ្ទាល់នឹងប្រាសាទ។


245619898_1886273958246190_7756147292399074848_n

245642065_1886273761579543_5840670856224503251_n

លោកបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ បង្ហាញពីចំណេះដឹងទូទៅ អំពីថ្ម ប្រវត្តិថ្ម ភាពសឹករេចរិលនៃថ្ម ប្រាង្គប្រាសាទ ការវិវត្តនៃសំណង់ស្ថាបត្យកម្ម រចនាសម្ពន្ធ និងស្គាល់ច្បាស់ពីទីតាំងហានិភ័យជាដើម។ លោក អ៉ឹម សុខរិទ្ធី បន្ថែមថា ចំណេះដឹងជាមូលដ្ឋាន គឺត្រូវចេះសង្កេតគ្រប់ទីកន្លែងដឹងពីស្ថានភាពទូទៅរបស់ប្រាសាទ ដើម្បីបញ្ចៀសនូវហានិភ័យបានទាន់ពេលវេលា៕

245716796_1886273894912863_3052638287561293302_n

245753811_1886273811579538_446815837305517989_n

245776907_1886273561579563_8692994079088210185_n

245896872_1886274001579519_657088026546054004_n

អត្ថបទ និងរូបភាព: លោក យី សុថា

ប្រភព៖ អាជ្ញាធរជាតិអប្សរា