ជាទូទៅគ្មាននរណាម្នាក់ដែលដើរចេញក្រៅដោយមិនពាក់ស្បែកជើងនោះទេ ប៉ុន្តែអ្នកជំនាញបានរកឃើញពីគុណប្រយោជន៍ជាច្រើននៃការដើរជើងទទេរ។ ព្រោះនៅពេលបាតជើងរបស់អ្នកប៉ះផ្ទាល់ទៅលើដី វានឹងស្រូបយកអេឡិចត្រុងអវិជ្ជមានហើយសម្របអេឡិចត្រុងវិជ្ជមានក្នុងរាងកាយដែលធ្វើឲ្យអេឡិចត្រុងមានសមភាពរវាងគ្នា និង នាំឲ្យមានសុខភាពល្អ។
ខាងនេះគឺជាអត្ថប្រយោជន៍ផ្សេងទៀតនៃការដើរជើងទទេរដែលអ្នកមិនធ្លាប់ដឹងពីមុន!
១.ធ្វើឲ្យគេងលក់ស្រួល
យោងតាមការស្រាវជ្រាវមួយបានឲ្យដឹងថាអ្នកដែលឧស្សាហ៍ដើរជើងទទេរគឺទទួលបានដំណេកល្អជាងអ្នកដែលមិនដែលដើរជើងទទេរ។ ហើយមូលហេតុនោះគឺដោយសារតែវាជួយសម្រួលចង្វាក់ Circadian ដែលជួយឲ្យអ្នកគេងបានស្កប់។
២.ត្រួតពិនិត្យសម្ពាធឈាម
ការសិក្សាថ្មីៗនេះបានឲ្យដឹងថាសសៃប្រសាទនៅបាតជើងនឹងមានប្រតិកម្មនៅពេលយើងដើរជើងទទេរ ហើយវាក៏មានឥទ្ធិពលជួយកាត់បន្ថយភាពស្រ្តេសបានយ៉ាងល្អផងដែរ។
៣.ជំនួយកម្លាំង
អ្នកដែលស្រលាញ់ធម្មជាតិប្រាកដជាចូលចិត្តចេញដើរខាងក្រៅនៅពេលព្រឹកៗដើម្បីស្រូបយកកម្លាំង។ បន្ថែមពីលើនេះទៅទៀត ការដើរដោយជើងទទេរគឺអាចជំនួយកម្លាំងបានគុណនឹងពីរដងឯណោះ ដែលអ្នកគួរតែសាកល្បង។
៤.កាត់បន្ថយការឈឺចាប់
អេឡិចត្រុងដែលមាននៅក្នុងដីអាចពង្រឹងប្រព័ន្ធភាពសុំាបានយ៉ាងមានប្រសិទ្ធិភាព។ ដូចនេះការដើរដោយបាតជើងទទេរបានធ្វើឲ្យមានកំណើននៃកម្រិតអុកស៊ីសែនក្នុងរាងកាយ ដែលជួយកាត់បន្ថយការឈឺចាប់នៅកន្លែងផ្សេងៗលើដងខ្លួនរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព៕
ប្រភព ៖ បរទេស