អ្នកមិនគួរប្រងើយកន្តើយនឹងកំណកកំបោរនៅតាមជើងធ្មេញឡើយ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពបាន

កំណកកំបោរនៅតាមជើងធ្មេញត្រូវបានមនុស្សជាច្រើនចាត់ទុកថាជារឿងធម្មតា ប៉ុន្តែតាមពិតទៅវាអាចបង្កអោយមានភាពគ្រោះថ្នាក់ដល់សុខភាពមាត់ធ្មេញយ៉ាងខ្លាំង។ ហើយកំណកកំបោរទាំងនោះគឺកើតចេញពីបាក់តេរីដែលជ្រៀតចូល និង តោងនៅជាប់ធ្មេញពេលមិនបានសម្អាតត្រឹមត្រូវ។

A1

ដោយបាក់តេរីចង្រៃជាច្រើនបានរស់នៅតាមកន្លែងដែលមានកំណកកំបោរនោះហើយនៅពេលដែលអ្នកបរិភោគអាហារដែលមានជាតិស្ករចូល បាក់តេរីទាំងនោះបានបម្លែងកាកសំណល់អាហារនៅក្នុងមាត់ឲ្យទៅជាអាស៊ីត។ ហើយពពួកអាស៊ីតទាំងនោះនឹងធ្វើការបំផ្លាញ និង ធ្វើឲ្យប៉ះពាល់ដល់អញ្ចាញធ្មេញរបស់អ្នក។

A2

ម្យ៉ាងទៀតកំណកកំបោរតាមជើងធ្មេញក៏អាចបង្កហានិភ័យខ្ពស់ផងដែរ ដោយសារតែវត្តមានបាក់តេរីចង្រៃនោះបានចូលទៅបំផ្លាញតាមចន្លោះធ្មេញធ្វើឲ្យធ្មេញឆាប់ខូច និង ដង្កូវស៊ីជាដើម។ ហើយប្រសិនបើអ្នកទុកកំបោរទាំងនោះឲ្យនៅកាន់លើធ្មេញកាន់តែយូរនោះវានឹងបង្កជាស្នឹមលឿងដែលបៀមជាប់នឹងធ្មេញតែម្តង និង ពិបាកសម្អាតចេញណាស់។

A3


ហើយនៅពេលវាវិបានវត្តន៍ទៅជាស្នឹមលឿង នោះវានឹងបង្កចេញជាបញ្ហាផ្សេងៗទៀតដូចជាហើមអញ្ចាញធ្មេញ ឈាមហូរតាមអញ្ចាញធ្មេញ និង ពុកធ្មេញជាដើម។ លើសពីនេះទៀតវាក៏អាចបង្កចេញជាជម្ងឺទឹកនោមផ្អែម ជម្ងឺចាស់វង្វេង និង ជម្ងឺបេះដូងថែមទៀតផង។

A4

សម្រាប់វិធីដើម្បីបង្ការផលប៉ះពាល់ទាំងអស់នេះវិញ អ្នកជំនាញបានណែនាំឲ្យថែសុខភាពមាត់ធ្មេញឲ្យបានល្អដោយសម្អាតធ្មេញឲ្យបានពីរដងក្នុងមួយថ្ងៃ សម្អាតចន្លោះធ្មេញ និង បរិភោគអាហារណាដែលជំនួយដល់សុខភាពមាត់ធ្មេញឲ្យបានច្រើន៕

A5

ប្រភព ៖ បរទេស