នាពេលថ្មីៗនេះផេកផ្លូវការរបស់ដ្រាម៉ាបានដាក់បង្ហាញ និងផ្សព្វផ្សាយស្នាដៃថ្មីមួយដែលមានចំណងជើងថា “គម្រោង Z” អមដោយអត្ថបទសង្ខេបខ្លីដ៏មានន័យធ្វើឱ្យប្រិយមិត្តអ្នកអានរបស់ដ្រាម៉ាមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ហេតុផលដែលនាំឱ្យដ្រាម៉ាចាយលុយមួយចំនួនដើម្បីឃោសនាសៀវភៅមួយក្បាលនេះ ព្រោះដ្រាម៉ាចង់លើកទឹកចិត្តដល់អ្នកនិពន្ធវ័យក្មេង ដើម្បីអាចបំពេញក្តីស្រមៃខ្លួនឯង និងចេះប្រើប្រាស់ជំនាញនិពន្ធនេះទៅប្រកបមុខរបរដូចជំនាញទូទៅដែរ។
គួរបញ្ជាក់ផងដែរថា “គម្រោង Z” ពីអ្នកនិពន្ធវ័យក្មេង លីម លីហៀង កំពុងតែស្ថិតក្នុងដំណើរការបើកកក់ដែលលោកអ្នកអាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖
_ ការបញ្ចុះតម្លៃ 1$ ( តម្លៃពេញ 6$)
_ ការដឹកជញ្ជួនដោយឥតគិតថ្លៃ
_ ការវេចខ្ជប់ជាពិសេស
( ស្នៀតសៀវភៅពីរនឹងត្រូវបានផ្តល់ជូនដល់ប្រិយមិត្តរហូតអស់ពីស្តុក)
ប្រិយមិត្តអាចរកទិញនិងកក់ទុកបានពីផេក:
Page : Snow
https://www.facebook.com/Snow-203288558390956/
Acc : Lyheang Lim
https://www.facebook.com/ly.heanglim.3
Tel : 0976950380
សាច់រឿងសង្ខេប “គម្រោង Z” ៖
ភាពអយុត្តិធម៌ ភាពលម្អៀងបាននាំឱ្យក្មេងស្រីសិស្សសាលាដ៏ស្លូតបូតម្នាក់ធ្លាក់ទៅក្នុងភាពខ្មៅងងឹត។ សម្ពាធ បញ្ហាផ្លូវចិត្តនិងរឿងរ៉ាវជាច្រើនបានរុញច្រាននាងឱ្យកាន់តែធ្លាក់ជ្រៅទៅៗតែជ័យជំនះនិងភាពយុត្តិធម៌តែងតែមានចំពោះអ្នកឈ្នះតែប៉ុណ្ណោះ។ បើសិនជានាងចង់បានយុត្តិធម៌នោះ វាគ្រាន់តែអាស្រ័យលើថាតើក្មេងស្រីម្នាក់នេះអាចឆ្លាតបានដល់កម្រិតហើយហ៊ានខ្លាំងប៉ុនណាតែមិនមែនអាស្រ័យលើថាតើនាងជាអ្នកខុសឬនាងជាអ្នកត្រូវទេ៕
អត្ថបទ៖ ជូន & ហៀប រក្សា