៦ ចំណុច ដែលសិស្សបញ្ចប់មធ្យមសិក្សាទុតិយភូមិមិនគួរមើលរំលងសាលាគរុកោសល្យ

ក្នុងមួយឆ្នាំៗ មានសិស្ស និង និស្សិតមិនតិចនោះទេដែលមានក្តីស្រមៃ ចង់សិក្សាក្នុងសាលាគរុកោសល្យទោះបីជាក្នុងកម្រិតមួយណាក៏ដោយ ទោះបីជាយ៉ាងណាក៏ដោយក៏មានសិស្ស និងនិស្សិតមួយចំនួនមិនចាប់អារម្មណ៍សាលានេះផងដែរ។ ថ្ងៃនេះ KhnongsrokPlus សូមនាំអារម្មណ៍ប្រិយមិត្តមកដឹងអំពី៦ចំណុចដែលទាំងអស់គ្នាមិនគួរមើលរំលងសាលាគរុកោសល្យ៖

១. ការសិក្សាដោយមិនចាំបាច់បង់ថ្លៃ

សាលាគរុកោសល្យជាសាលារដ្ឋ និងបណ្តុះបណ្តាលគ្រូបង្រៀន ដែលមិនចាំបាច់ឱ្យ គរុសិស្ស ឬ គរុនិស្សិត ត្រូវបង់ថ្លៃសិក្សាឡើយ ពោលគឺបើសិនជាអ្នកដែលប្រឡងជាប់ហើយ អ្នកមានសិទ្ធចូលរៀនបានដោយមិនចំាបាច់ចាយលុយសូម្បីមួយរៀលទៅកាន់សាលា។

BTEC11

BTEC 1

២. សាលាមានកន្លែងស្នាក់នៅ

ស្ទើរតែគ្រប់សាលាគរុកោសល្យ សុទ្ធសឹងតែមានអន្តេវាសិកដ្ឋានដែលអនុញ្ញាតឱ្យគរុសិស្ស និងគរុនិស្សិតអាចស្នាក់នៅដោយមិនបាច់បង់ប្រាក់។

BTEC4

៣.មានអង្គការមួយចំនួនជួយដល់ គរុនិស្សិត ឬ គរុសិស្សដែលខ្វះខាត

នៅតាមសាលាគរុកោសល្យមួយចំនួន តែងតែមានអង្គការដែលជាដៃគូ ហើយអង្គការទាំងនោះធ្វើការឧបត្ថម្ភប្រាក់អាហារូបរណ៍សម្រាប់ គរុសិស្ស ឬ គរុនិស្សិតណាដែលមានបញ្ហជីវភាព។ ឧទាហរណ៍ជាក់ស្តែង នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង គឺមានអង្គការកុមាមេគង្គ។

BTEC6


៤.ទទួលបានប្រាក់អាហារូបករណ៍(លុយបួក)

ពេលដែលអ្នកក្លាយជាគរុសិស្ស ឬ គរុនិស្សិត ទាំងអស់គ្នានឹងទទួលបានប្រាក់អាហារូបរណ៍ជារៀងរាល់ខែ។ ដោយគរុសិស្សទទួលបាន ៤០ ,០០០រៀល និងគរុនិស្សិតទទួលបាន ៤៥,០០០រៀល។

BTEC2

៥. បង្កើតទំនាក់ទំនង

នៅក្នុងសាលាគរុកោសល្យមិនខុសពី សាកលវិទ្យាល័យទូទៅប៉ុន្មានទេ។ ទាំងអស់គ្នាអាចស្គាល់មនុស្សថ្មីៗ ដែលមកពីកន្លែងផ្សេងៗគ្នាហើយអាចរៀនពីវប្បធម៌គ្នាទៅវិញទៅមក។

BTEC3

៦.ក្លាយជាគ្រូបង្រៀនក្នុងក្របខណ្ឌរដ្ឋ

BTEc S

ពេលបញ្ចប់ការសិក្សាជាស្ថាពរ ទាំងអស់គ្នានឹងអាចទទួលបានការងារទៅតាមតំបន់របស់អ្នកទាំងអស់គ្នា ក្នុងនាមជាគ្រូបង្រៀន ហើយរងចាំការតាំងស៊ប់៕

អត្ថបទ៖ ហៀប រក្សា