មនុស្សស្រីដែលចូលចិត្តស្ពាយកាបូបតូចៗពេលជិះម៉ូតូគួរប្រុងប្រយ័ត្នឲ្យបានខ្ពស់

កាបូបតូចៗពិតជាពេញនិយមខ្លាំងណាស់សម្រាប់បងៗប្អូនៗនារីៗ ព្រោះកាបូបតូចៗបានបង្ហាញនូវភាពស្រស់ស្អាតនិងទាន់សម័យ ព្រមទាំងជួយបង្កើនភាពលេចធ្លោរដល់បងប្អូនមិត្តៗនារីផងដែរ។

1

ប៉ុន្តែកាស្ពាយកាបូបតូចៗទាំងនេះពិតជាមានហានិភ័យខ្ពស់ខ្លាំងមែនទែនសម្រាប់បងប្អូនៗមិត្តនារីដែលចូលចិត្តស្ពាយពេលជិះម៉ូតូ។

ពេលដែលជិះម៉ូតូអត្រាគ្រោះថ្នាក់អាចនឹងកើតមានឡើងប្រសិនបើមានជនមិនល្អ(ចោរ) ប៉ុនប៉ងលួចឬឆក់ពេលដែលយើងជិះម៉ូតូ។

ប្រសិនបើជាចោរឆក់កាបូបរបស់យើងពេលដែរយើងកំពុងតែធ្វើដំណើរដោយម៉ូតូវាអាចធ្វើឲ្យយើងដួលម៉ូតូ ដោយមិនដឹងខ្លួន ព្រមទាំងអាចឈានដល់ការបាត់បង់ជីវិតថែមទៀតផង។


2

3

4

ដូច្នេះបងប្អូនមិត្តៗនារីៗសូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ បើសិនជាអាចចូរកុំស្ពាយពេលជិះម៉ូតូអី ដើម្បីសុវត្ថិភាពខ្លួនឯង។

អត្ថបទ៖Mss Soma