អាជ្ញាធរជាតិអប្សរា និងគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល រួមគ្នាដាំកូនឈើប្រមាណ២០០០ដើមនៅវត្តអង្គរខាងជើង

អាជ្ញាធរជាតិអប្សរា និងគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល រួមគ្នាដាំកូនឈើប្រមាណ២០០០ដើមនៅវត្តអង្គរខាងជើង

អាជ្ញាធរជាតិអប្សរា និងគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល ដែលសហការជាមួយព្រះសង្ឃ បានរួមគ្នាដាំកូនឈើប្រមាណ ២,០០០ដើម នៅបរិវេណវត្ត ឥន្ទបត្តបុរី(អង្គរខាងជើង) នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ដើម្បីប្រែទីនោះ ឱ្យក្លាយទៅជាសួនទេសភាពវប្បធម៌ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈនិងជានាយកសាលាភូមិន្ទរដ្ឋបាល លោកជំទាវ យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ព្រះសង្ឃ និងមន្រ្តី បុគ្គលិកជាអង្គ/នាក់ទៀត។

246780543_1891677304372522_4331395534720706478_n

242962496_1891677427705843_4831360265804761873_n

246825532_1891677251039194_5318412466544452791_n

246846208_1891677537705832_6480514275782744552_n

247182954_1891677497705836_5866865015959782037_n

ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងឱកាសដាំកូនឈើនោះ ថា ការរៀបចំដាំកូនឈើនៅវត្តឥន្ទបត្តបុរីពេលនេះមិនមែនសំដៅតែលើការលើកតម្លៃទេសភាពវប្បធម៌ដែលពាក់ព័ន្ធជាមួយវត្តអារាមនៅទីនោះឡើយសំខាន់ គឺការផ្សារភ្ជាប់ការរៀបចំទីអារាមនេះទៅក្នុងតម្លៃលេចធ្លោជាសាកលរបស់រមណីយដ្ឋានអង្គរ ដែលរមណីយដ្ឋាននេះមិនត្រឹមតែជាអត្តសញ្ញាណជាតិរបស់កម្ពុជាប៉ុណ្ណោះទេ តែក៏ជាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិទាំងមូល។

243461190_1891677741039145_4063983880685187629_n

246610856_1891677991039120_773084629015302643_n

246770575_1891677944372458_7102966725335149234_n

ឯកឧត្តម យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល បានវាយតម្លៃខ្ពស់ ចំពោះពិធីដាំកូនឈើ នៅពេលនេះ ថាជាការចូលរួមចំណែកយ៉ាងសំខាន់ដើម្បីបំពេញបន្ថែមនូវកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរជាតិអប្សរា ក្នុងក្របខណ្ឌកែលម្អបរិស្ថានក្នុងតំបន់អង្គរ ពីព្រោះថា ដើមឈើមានសារសំខាន់ខ្លាំងណាស់សម្រាប់ជីវិតមនុស្ស និងបរិស្ថាន។

246884529_1891678281039091_6083855372797318307_n

246918172_1891677371039182_7791974971776768172_n


246967254_1891678211039098_6298379136691427862_n

នេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរជាតិអប្សរា បានដាំដុះដើមឈើឡើងវិញនៅក្នុងបរិវេណឧទ្យានអង្គរ

ចាប់តាំងពីឆ្នាំ២០០៤ រហូតមកដល់ពេលនេះ កូនឈើប្រណីតៗមាន បេង នាងនួន ធ្នង់ គ្រញូង និងកូនឈើចម្រុះជាច្រើនទៀត សរុបប្រមាណជាង២លានដើមហើយ ដែលអាជ្ញាធរជាតិអប្សរាបានដាំនៅក្នុងតំបន់ឧទ្យានអង្គរ។

ក្នុងនោះអាជ្ញាធរជាតិអប្សរា ក៏មានស្ថានីយបណ្តុះកូនឈើ ចំនួន១០ទីតាំង ដែលមានលទ្ធភាពបណ្តុះកូនឈើជាច្រើនម៉ឺនដើមក្នុងមួយឆ្នាំៗ ដើម្បីដាំដុះនិងចែកជូន សាធារណជនផង៕

247037753_1891677621039157_6944087353038164621_n

247110093_1891678111039108_4380757782496856813_n

247245415_1891677681039151_3007343474735951753_n

247280481_1891678174372435_1838138421370158837_n

247308479_1891677784372474_6144742354327238145_n

247568414_1891677864372466_5090908446014441819_n

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ

រូបភាព៖ លោក ហាប់ គឺមអាន

ប្រភព៖ អាជ្ញាធរជាតិអប្សរា