មើលនែក! សម្ផស្សដ៏ស្រស់សោភានៃតារាភាពយន្ត គីម ណូវ៉ា ក្នុងខ្សែភាពយន្តរឿង រំដួលជើងភ្នំ

យោងតាមការបង្ហោះរបស់ក្រុមអ្នកស្រាវជ្រាវក្រុមព្រះសុរិយា ទាក់ទិនជាមួយនឹងសម្ផស្សដ៏ស្រស់សោភានៃតារាភាពយន្ត គីម ណូវ៉ា ក្នុងខ្សែភាពយន្តរឿង រំដួលជើងភ្នំ ដោយបានរៀបរ៉ាប់យ៉ាងច្បាស់ៗថា៖

247182955_2986066554942456_4886490045768254956_n

នេះគឺជារូបថតកម្រមួយសន្លឹក ក្នុងខ្សែភាពយន្តមនោសញ្ចេតនាបែបផ្សងព្រេងដ៏ល្បីល្បាញមួយកាលពីពាក់កណ្តាលទសវត្ស៦០ គឺក្នុងឆ្នាំ១៩៦៥ រឿង រំដួលជើងភ្នំ ដែលតួឯកស្រី គីម ណូវ៉ា សម្តែងជានាងរំដួល បុប្ផាមួយទងដែលរីកសុះស្គាយក្បែរជើងភ្នំ កំពុងងូតទឹកជ្រោះ ក្រោមក្រសែភ្នែករបស់បុរសសុធី (ណុប ណែម) ដែលកំពុងលួចមើលនាងដោយចិត្តបេតី។

Download (1)

ខ្សែភាពយន្តរឿង រំដួលជើងភ្នំ ជាវណ្ណកម្មមួយរបស់ផលិតកម្ម ឥន្ទនិមិត្តភាពយន្ត ដឹកនាំរឿងដោយគីម សែត រួមសម្តែងដោយតារាល្បីៗនៃកម្ពុជាមាន លោក ណុប ណែម , នាង គីម ណូវ៉ា , នាង សាក់ស៊ី ស្បោង , លោក ឳ ផូ , លោកស្រី ម៉ែ ម៉ឺន , លោក ឌុច ស៊ីឌឹម , លោកស្រី ផល្លាវង្ស ជាដើម។


Download

ផលិតករភាពយន្តបានដាក់បញ្ចូលចម្រៀងពីរបទយ៉ាងពីរោះគឺបទ​ រំដួលជេីងភ្នំ ច្រៀងដោយ លោកស្រី ឈុន​ វណ្ណា​ និង បទ ទារុណដួងចិត្ត ច្រៀងដោយ លោក ស៊ីន ស៊ីសាមុត ដែលបទទាំងពីរនេះបាត់ស្រមោលសូន្យឈឹង ទៅតាមហ្វីលនេះភាពយន្តនេះទៅហើយ។

Maxresdefault

ស្រាវជ្រាវ និងរៀបរៀងដោយ ក្រុមព្រះសុរិយា

ប្រភព៖ ក្រុមព្រះសុរិយា