The Atom ជាកន្លែងធ្វើការដែលស័ក្តិសមបំផុតសម្រាប់អ្នកស្រលាញ់ការងារ និងបរិយាកាសដ៏មានសក្ដានុពល

ហាងកាហ្វេជាកន្លែងមួយដែលមនុស្សគ្រប់តែងតែទៅធ្វើការ ឬក៏ប្រជុំជាលក្ខណៈក្រុមជាដើម ប៉ុន្តែភាគច្រើនបរិយាកាសនៅអីនោះតែងតែមានសំឡេងរំខានជាច្រើនព្រោះមានមនុស្សច្រើនចេញចូលច្រើន ជួនកាលធ្វើឱ្យយើងមិនអាចផ្ដោតអារម្មណ៍ធ្វើការមិនបានល្អទៀតផង។ ថ្ងៃនេះដែរ KnongSrok TV នឹងនាំលោកអ្នកឱ្យស្គាល់ពីកន្លែងមួយដែលមានផាសុខភាពនិងបរិយាកាសល្អគឺ

 

The Atom ជាកន្លែងមួយដែលមានបរិយាកាសស្ងប់ស្ងាត់ល្អ មានការរៀបចំយ៉ាងប្រណិតស័ក្តិសមសម្រាប់អ្នកធ្វើ បើកការប្រជុំឬក៏ធ្វើ event ផ្សេងៗ ព្រមទាំងជាកន្លែង Co-working space ជាដើម។

Photo_2021 10 22_21 49 09

Photo_2021 10 22_21 49 05

Photo_2021 10 22_21 48 21


សូមបញ្ជាក់ថា The Atom មានទីតាំស្ថិតនៅក្នុងអាគារវឌ្ឍនៈ ជាន់ទី៦ មហាវិថីព្រះមុន្នីវង្ស វត្តភ្នំ រាជធានីភ្នំពេញ ដែលចាប់បើកពីម៉ោង៨ព្រឹកដល់ម៉ោង ៨យប់។

Photo_2021 10 22_21 55 12

Photo_2021 10 22_21 55 19

Photo_2021 10 22_21 48 26

បើសិនលោកអ្នកចង់បានកន្លែងដែលមានបរិយាកាសល្អ បរិក្ខារស្អាត និងប្រណិតអាចសាកល្បង The Atom បាន៕

អត្ថបទ៖ ជូន × ស្រីនាង