ការធ្វើសម្មាធិដែលមនុស្សមួយចំនួនគិតថាវាមិនសំខាន់ ឬ គ្មានប្រសិទ្ធិភាពនោះ តាមពិតទៅវាអាចជួយនាំអ្នកចេញពីភាពស្មុគស្មាញ និង ជួយអ្នកកាត់បន្ថយស្ត្រេសយ៉ាងមានប្រសិទ្ធភាព។ ម្យ៉ាងទៀត វាក៏អាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទៀតផងដែរ។ ហើយការធ្វើសមាធិគឺមានច្រើនសណ្ឋានដូចជា៖
១.ការហាត់យូហ្គា
ការហាត់ប្រាណតាមបែបយូហ្គាគឺពីជាមានប្រសិទ្ធិភាពណាស់ក្នុងការសម្មាធិ ព្រោះយូហ្គាមានទាំងបង្រៀនអោយអ្នកចេះគ្របគ្រង់អារម្មណ៍ ការតាំងចិត្តអោយស្ងប់ និង អាចយកឈ្នះលើបញ្ហានានាផងដែរ។ យ៉ាងណាមិញអ្នកគួរតែស្វែងរកអ្នកជំនាញក្នុងការបង្ហាត់យូហ្គាតាមក្បួនខ្នាតត្រឹមត្រូវ និង ព្យាយាមសង្រួមអារម្មណ៍របស់អ្នកតាមវិធីរបស់វា។
២.សម្មាធិឆ្លងដែន
នេះមានន័យថាអ្នកគួរតែស្វែងរកកន្លែងស្ងប់ស្ងាត់មួយដើម្បីធ្វើការសម្មាធិ និង ធ្វើការសូត្រធម៌មួយដែលបានកំណត់ដោយស្ងៀមស្ងាត់ដូចជាពាក្យ សំឡេង ឬ ឃ្លាតាមវិធីជាក់លាក់មួយ។ ហើយត្រូវមិនអោយនរណាម្នាក់ ឬអ្វីមួយមករំខានដល់អ្នកនោះទេ។ ហើយទម្រង់នៃការធ្វើសមាធិនេះគឺអាចអនុញ្ញាតឱ្យរាងកាយរបស់អ្នកចូលទៅក្នុងស្ថានភាពនៃការសម្រាក និង លំហែយ៉ាងជ្រាលជ្រៅទៅក្នុងចិត្តរបស់អ្នក។
៣.ការអានសៀវភៅ
ប្រភេទសៀវភៅដែលអ្នកគួរអានគឺត្រូវតែទាក់ទងទៅនឹងការសង្រួមផ្លូវចិត្ត បង្ហាញពីគំនិតល្អៗ និង ការធ្វើសម្មាធិតាំងចិត្តអោយប្រាស់ចាកពីទុក្ខ។ ម្យ៉ាងទៀតការអានសៀវភៅ គឺត្រូវបានគេរួមបញ្ចូលស្មើទៅនឹងការសម្មាធិដែរ ព្រោះវានឹងបង្ហាញពីចិត្តគំនិតល្អៗនៅពេលដែលអ្នកកំពុងអានសៀវភៅ។
៤.ស្តាប់តន្ត្រី
ការស្តាប់តន្ត្រីគឺអាចជួយអ្នកអោយបន្ធូរនូវអារម្មណ៍តានតឹងទាំងឡាយ ឬ បំផុសគំនិតវិជ្ជមានណាមួយនៅក្នុងអ្វីដែលអ្នកកំពុងតែមានបញ្ហា។ មួយវិញទៀតអ្នកក៏គួរជួប ឬ មានការពិភាក្សាជាមួយមិត្តភក្តិពីបញ្ហាដែលអ្នកជួប និង ចែករំលែកពីទុក្ខលំបាកផងដែរ។
៥.ផ្តោតលើសេចក្តីស្រឡាញ់ និង ការដឹងគុណរបស់អ្នក
នៅក្នុងការធ្វើសមាធិប្រភេទនេះអ្នកត្រូវផ្តោតការយកចិត្តទុកដាក់របស់អ្នកទៅលើរូបភាពពិសិដ្ឋ ឬ ភាពដែលកំពុងត្បាញអារម្មណ៍នៃក្តីស្រឡាញ់ការអាណិតអាសូរ និង ការដឹងគុណនៅក្នុងគំនិតរបស់អ្នក។ ហើយអ្នកក៏អាចបិទភ្នែកហើយប្រើការស្រមើស្រមៃ ឬ សម្លឹងមើលការតំណាងនៃរូបភាពបានដែរ៕
ប្រភព ៖ បរទេស