ជារឿយៗយើងសង្កេតឃើញថាសិស្សានុសិស្សជាច្រើនតែងតែធ្វើការបន់ស្រន់ដល់អារុក្សអារក្សអ្នកតា វត្ថុស័ក្ដិសិទ្ធិទាំងឡាយទាំងពួង អ្នកខ្លះក៏ទៅឲ្យព្រះសង្ឃស្រោចទឹកថែមទៀតផង ជាពិសេសគឺសិស្សានុសិស្សដែលត្រៀមប្រលងបាក់ឌុបតែម្តង។
តើការបន់ស្រន់អាចជួយឲ្យអ្នកប្រលងជាប់ដែរឬទេ?
ច្បាស់ណាស់! ការបន់ស្រន់មិនអាចជួយឲ្យអ្នកប្រលងជាប់បានទេប្រសិនបើអ្នកមិនខំប្រឹងរៀនឬអ្នកមិនចេះ ព្រោះតែអ្នកគឺជាអ្នកប្រលងមិនមែនជាអ្នកតាឬវត្ថុស័ក្ដិសិទ្ធិឡើយ បើចេះគឺជាប់ បើមិនចេះគឺធ្លាក់ដូចធម្មតា។
រូបតំណាង
រូបតំណាង
តើការបន់ស្រន់អាចជួយអ្វីដល់សិស្សានុសិស្សបានខ្លះ?
ការបន់ស្រន់អាចជួយបានមួយផ្នែកតូចប៉ុណ្ណោះសម្រាប់សិស្សានុសិស្ស គឺជួយដល់អារម្មណ៍ផ្លូវចិត្តរបស់អ្នក ធ្វើឲ្យអ្នកបាត់បង់ភាពភ័យខ្លាចតិចតួចដែលមាននៅក្នុងខ្លួនបានខ្លះ តែមិនទាំងស្រុងនោះទេ។
ហេតុនេះហើយប្រសិនបើអ្នកចង់ប្រលងជាប់អ្នកត្រូវខំប្រឹងរៀន។
អត្ថបទ៖ Siev Heng